ចិន៖ អ្នកវិទ្យាសាស្ត្រចិនបាននិយាយថា ពួកគេបានបង្កើតឧបករណ៍ធ្វើតេស្តកូវីដ១៩ ថ្មីមួយ ដែលអាចដឹងលទ្ធផលត្រឹមត្រូវក្នុងរយៈពេល  ៤នាទី និងមានភាពត្រឹមត្រូវដូចការធ្វើតេស្ត PCR ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បាននិយាយថា ប្រសិនបើត្រូវបានអភិវឌ្ឍបន្ថែមទៀត ឧបករណ៍របស់ពួកគេអាចត្រូវបានប្រើសម្រាប់ការធ្វើតេស្តនៅក្នុងព្រលានយន្តហោះ គ្លីនិក នាយកដ្ឋានសង្គ្រោះបន្ទាន់ និងក្នុងផ្ទះក៏បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវបានបន្ថែមទៀតថា ឧបករណ៍ធ្វើតេស្តថ្មីនេះ បានប្រើប្រាស់សមាសធាតុមេកានិចតូច ៗ ដែលធ្វើពី DNA រួមផ្សំជាមួយមីក្រូអេឡិចត្រូនិច ដើម្បីរកមើលហ្សែន ដោយក្នុងនោះ ឧបករណ៍ត្រូវបានភ្ជាប់ទៅកុំព្យូទ័រ ឬស្មាតហ្វូន ដើម្បីបង្ហាញលទ្ធផលថែមទៀតផង៕

ប្រភព៖ https://www.scmp.com/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]