អូស្ត្រាលី៖ វេជ្ជបណ្ឌិតផ្នែកប្តូរសរីរាង្គដ៏ល្បីល្បាញលើពិភពលោក បានចេញការព្រមានជាបន្ទាន់ដល់មន្ទីរពេទ្យ និងសាកលវិទ្យាល័យនានាជុំវិញពិភពលោក ហាមប្រាមគ្រូពេទ្យវះកាត់ជនជាតិចិន ដោយសារតែខ្លាចពួកគេធ្វើដូចនៅក្នុងរឿង Squid Game ដូចជីវិតពិត។

លោកសាស្ត្រាចារ្យ Russell Strong AC បានប្រាប់កាសែត Daily Mail Australia ថា សិក្ខាកាមផ្នែកវេជ្ជសាស្រ្ដចិនជាច្រើននាក់បានយកអ្វីដែលពួកគេបានរៀននៅលោកខាងលិច ហើយប្រើវាដើម្បីប្រមូលសរីរាង្គមនុស្សត្រឡប់ទៅផ្ទះវិញនៅក្នុងទីផ្សារចិន ដូចក្នុងរឿងភាគភ័យរន្ធត់ Netflix របស់កូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមសិទ្ធិមនុស្សអះអាងថា រដ្ឋផ្តាច់ការវះកាត់យកបេះដូង ក្រលៀន ថ្លើម និងកែវភ្នែកចេញពីអ្នកប្រឆាំង និងអ្នកទោស ១០០,០០០ នាក់ដោយសម្ងាត់ជារៀងរាល់ឆ្នាំ ប៉ុន្តែសហគមន៍អន្តរជាតិនៅតែគ្មានអំណាចដើម្បីបញ្ឈប់ការកាប់សម្លាប់នេះ។

លោកសាស្ត្រាចារ្យ Strong បានធ្វើការវះកាត់ប្តូរថ្លើមលើកដំបូងដោយជោគជ័យរបស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ 1985 ហើយត្រូវបានជន់លិចជាមួយនឹងការស្នើសុំពី «សិក្ខាកាមជនជាតិចិនដីគោក»។

តែយ៉ាងណា ដោយមានពាក្យចចាមអារ៉ាមដែលផ្ទុះឡើងនៅពេលនោះថា បក្សកុម្មុយនិស្តចិន កំពុងប្រើអ្នកទោស និងអ្នកប្រឆាំងនយោបាយជាធនាគារប្តូរសរីរាង្គមនុស្ស លោកសាស្ត្រាចារ្យរូបនេះ ក៏បានសម្រេចចិត្តចាត់វិធានការភ្លាមៗ។

ក្នុងនោះ លោកសាស្ត្រាចារ្យ Russell Strong បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំក៏បានបណ្តុះបណ្តាលជនជាតិចិនអូស្ត្រាលីជាច្រើននាក់ ក៏ដូចជាគ្រូពេទ្យវះកាត់ជនជាតិចិនមកពីប្រទេសសិង្ហបុរី និងហុងកុងផងដែរ។ ខ្ញុំគ្រាន់តែគិតថាការប្រើអ្នកទោសជាអ្នកបរិច្ចាគសរីរាង្គគឺអសីលធម៌ទាំងស្រុង»។

ប្រទេសចិនបានចាប់ផ្តើមសម្លាប់ពលរដ្ឋរបស់ខ្លួនជាលើកដំបូង សម្រាប់យកសរីរាង្គរបស់ពួកគេ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ជាមួយនឹងបញ្ហាទទួលបានការថ្កោលទោសពីអន្តរជាតិក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ ជាមួយគ្នានេះ ប្រទេស​ចិន​បាន​អះអាង​ តាំង​ពី​ឆ្នាំ ២០១៥ មក​ថា អ្នក​ទោស​ លែង​ត្រូវ​បាន​ប្រើ​ជា​ធនាគារ​សរីរាង្គ​ទៀត​ហើយ៕

លោកសាស្ត្រាចារ្យ Russell Strong AC
លោកសាស្ត្រាចារ្យ Russell Strong AC
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]