ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃបានផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើបុរសសេដ្ឋីវ័យក្មេងម្នាក់មានឈ្មោះថា Teerachai Kongthong ដែលបានបង្ហោះបង្អួតនូវគ្រឿងមាសពេជ្រនិងគ្រឿងអលង្ការដ៏មានតម្លៃជាច្រើន និងបានប្រើលុយយ៉ាងសន្ធឹកសន្ធាប់រហូតដល់១០០លានបាត ឬប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការរៀបចំពិធីបំបួសនាគរបស់ខ្លួនកាលពីពេលកន្លងទៅ។
ជាក់ស្តែងនៅក្នុងពិធីបំបួសនាគផងដែរ គេសង្កេតឃើញសេដ្ឋីវ័យក្មេង Teerachai គ្រងនូវសម្លៀកបំពាក់ដ៏ថ្លៃ រំលេចជាមួយនឹងម្កុដមាសរូបសត្វពស់ផងដែរនៅលើក្បាល ព្រមទាំងមានក្បួនដង្ហែប្រើសុទ្ធតែរថយន្តទំនើប ថែមទាំងកាន់លុយ មាសយ៉ាងច្រើននៅក្នុងពិធីមួយនោះថែមទៀតផង ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅក្នុងពិធីនោះថែមទាំងធ្វើការបាចលុយ មាសទៅឲ្យប្រជាជនដែលចូលរួមនៅក្នុងកម្មវិធីបំបួសនាគនោះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយបានឃើញទិដ្ឋភាពពិធីបំបួសនាគដ៏ធំសម្បើមនេះរួចមក មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានផ្ទុះការរិះគន់ដោយមានអ្នកខ្លះនិយមថា គ្រាន់តែធ្វើពិធីបំបួសនាគសោះ ក៏ពាក់មាសដល់ម្លឹងទៅហើយ៕
ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]