រាជធានីភ្នំពេញ ៖ ពិតណាស់ ខណៈមុខរបរថ្មីកាន់តែកាក់កបខ្លាំងឡើងៗ តារាសម្តែងស្រីរូបស្រស់ ណាណា ហាក់បន្ធូរដៃកាន់តែច្រើនពីវិស័យសិល្បៈ ផ្ទុយទៅវិញ នៅតែមានមហាជនមិនតិចនាក់ តាមដានពីជីវិតហាយសូ និងរីករាយរបស់តារាសម្តែងស្រីវ័យក្មេងរូបនេះ។

យ៉ាងណាមិញ ថ្មីៗនេះ រូបនាងបានទម្លាយពីសមិទ្ធិផលរបស់ខ្លួន ផ្តើមចេញពីចំណុចសូន្យ រហូតអាចមានក្តេរ៍ឈ្មោះក្នុងវិស័យសិល្បៈ មានបងប្អូនស្គាល់ច្រើនដូចសព្វថ្ងៃ ទម្រាំជោគជ័យលើការរកស៊ី តារាស្រីរូបនេះ ត្រូវហែលឆ្លងការលំបាកយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង រូបនាងទម្លាយថា ខ្លួនត្រូវធ្វើការតាំងពីអាយុ១៥ឆ្នាំមកម្លេះ ស្របពេលខ្លួនបានការងារទី៣ ទី៤ ជាបុគ្គលិកក្នុងហាងកែសម្ភស្ស រូបនាងក៏ឆ្លៀតថ្ងៃឈប់សម្រាក ទៅថតស្បត MVចម្រៀង ព្រោះតែការស្រលាញ់ការងារសិល្បៈ តែដោយសារ ធ្វើការហត់ខ្លាំង រស់នៅផ្ទះជួលទៀត បែកគំនិតចង់រកស៊ីខ្លួនឯងវិញម្តង​ រហូតបង់រំលោះបានផ្ទះមួយខ្នង បន្តទៅហ៊ានកាត់ស្តុក បំបែកឥវ៉ាន់ រហូតឈានដល់បើកហាង ដែលនេះជាការងារមិនងាយស្រួលសម្រាប់មនុស្សស្រី ដើរលើផ្លូវនេះតែម្នាក់ឯងនោះឡើយ ជាពិសេសទៅទៀត គិតមកដល់ពេលនេះ រូបនាងក៏បានទិញផ្ទះមួយបន្ថែមទៀត តែមិនទាន់សាងសង់រួចនៅឡើយ។

មហាជនស្តាប់ហើយ អស់មន្ទិលសង្ស័យ នៅក្មេងនៅស្អាតតែ តារាស្រីរូបនេះ ពូកែក៏ពូកែ ឆ្លាតក៏ឆ្លាត រកស៊ីពីបាតដៃទទេរ រហូតមានហាងផ្ទាល់ខ្លួន គួរឲ្យសរសើរជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែង ណាណា
  តារាសម្តែង ណាណា
  តារាសម្តែង ណាណា
  តារាសម្តែង ណាណា
  តារាសម្តែង ណាណា
  តារាសម្តែង ណាណា
ផ្ទះទី១
ផ្ទះទី២ (កំពុងសាងសង់)
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]