ភ្នំពេញ៖ នៅពេលដែលលោកអ្នកទិញអាហារនានា ជាពិសេសអាហារកញ្ចប់ និងអាហារកំប៉ុង តើលោកអ្នកធ្លាប់ដែលពិនិត្យមើលនៅលើសម្បកវេចខ្ចប់ដែរឬទេ? ពិសេសគឺស្តង់ដារសុវត្ថិភាព ចំណីអាហារដូចជា BRC, HACCP និង GMP? តើស្តង់ដារទាំងនេះមានសារៈសំខាន់ដូចម្តេច ហើយតើវាមានន័យដូចម្តេច ប្រសិនបើមានការដាក់ឡូហ្គោស្តង់ដារទាំងនោះនៅលើសម្បកវេចខ្ចប់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលលោកអ្នកជ្រាបមកហើយថា អាហារគឺជាតម្រូវការចម្បងសម្រាប់ទ្រទ្រង់ជីវិត។ ការបរិភោគអាហារមិនត្រឹមត្រូវ កង្វះអនាម័យ និងគ្មានសុវត្ថិភាព អាចធ្វើអោយមានគ្រោះថ្នាក់ដល់សុខភាពដូចជា ករណីដែលធ្លាប់ឮកន្លងមកទាក់ទងនឹងការពុលអាហារ ឬឆ្លងរោគ កើតជំងឺផ្សេងដែលបណ្តាលមកពីអាហារដែលខ្វះអនាម័យជាដើម។ រីឯការបរិភោគអាហារដែលមានអនាម័យ និងសុវត្ថិភាព មិនត្រឹមតែផ្តល់ជូនរាងកាយយើងនូវជីវជាតិ និងថាមពលប៉ុណ្ណោះទេ តែក៏នាំមកនូវភាពរីករាយផងដែរ។
ហេតុនេះហើយទើបសហគ្រាសឧស្សាហកម្មផ្នែកម្ហូបអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីធានាអោយបាននូវគុណភាព អនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដែលគេផលិតនិងចែកចាយសម្រាប់អ្នកបរិភោគ ដោយគោរពតាមគោលការស្តង់ដាសុវត្ថិភាពម្ហូបអាហាររបស់ទីភ្នាក់ងារអន្តរជាតិដូចជា BRC, HACCP និង GMP ជាដើម។ ការទទួលបានស្តង់ដារទាំងនេះបញ្ជាក់ថា រាល់ផលិតផលម្ហូបអាហាររបស់ក្រុមហ៊ុន សហគ្រាសនោះ គឺជាអាហារដែលមានគុណភាព និងសុវត្ថិភាព។
បច្ចុប្បន្នមានផលិតផលអាហារជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារ។ ថ្មីៗនេះក៏មានស្ករគ្រាប់ Frutati កញ្ចប់ថ្មី 500 រៀល របស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ផងដែរ។ ស្ករគ្រាប់ Frutati មិនត្រឹមតែជាស្ករគ្រាប់ ដែលមានរសជាតិផ្លែឈើក្នុងស្រុកដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ស្ករគ្រាប់នេះថែមទាំងជាស្ករគ្រាប់ដែលផលិតឡើងដោយយកចិត្តទុកដាក់ទៅលើសុខុមាលភាព និងសុវត្ថិភាពរបស់អ្នកញ៉ាំទៀតផង។ ជាក់ស្តែងក្នុងរយៈពេលបីឆ្នាំជាប់គ្នា ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ទទួលបានចំណាត់ថ្នាក់ AA ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ស្តង់ដារចំណីអាហារពិភពលោក BRC។
ដោយយោងទៅលើរសជាតិដ៏ឆ្ងាញ់ប្លែក បែបផ្លែឈើក្នុងស្រុក និងគុណភាពរបស់ផលិតផល បូករួមនឹងសក្តានុពលទីផ្សារ ស្ករគ្រាប់ ហ៊្រ្វូតាទី កញ្ចប់ថ្មី 500 រៀល ត្រូវបានសម្ពោធ និងដាក់លក់នៅលើទីផ្សារ ចាប់ពីថ្ងៃនេះតទៅ។ អតិថិជនគ្រប់គ្នាអាចស្វែងរកស្ករគ្រាប់ Frutati កញ្ចប់ថ្មី 500 រៀល នៅតាមផ្សារទំនើប និងតូបលក់ឥវ៉ាន់ចាប់ហួយនានា ឬមួយក៏អាចទំនាក់ទំនងមកក្រុមហ៊ុនដោយផ្ទាល់ សម្រាប់ការលក់ដុំ និងរាយ តាមរយៈទូរស័ព្ទលេខ 087 300 040/ 088 8 300 040/ 078 300 083។
សូមបញ្ជាក់ផងដែរថា ស្ករគ្រាប់ ហ៊្រ្វូតាទី ត្រូវបានដាក់លក់នៅលើទីផ្សារដោយជោគជ័យនាពេលកន្លងមករួចទៅហើយ និងត្រូវបានទទួលស្គាល់ដោយអតិថិជននូវរសជាតិដ៏ឆ្ងាញ់ប្លែករបស់ស្ករគ្រាប់នេះ បែបផ្លែឈើក្នុងស្រុក ដូចជា រសជាតិអំពិលហឹរ រសជាតិគូលែនព្រៃអំបិលទេស រសជាតិត្របែកអំបិលម្ទេស រសជាតិព្រីង និងរសជាតិក្រូចពោធិ៍សាត់លាយអំបិល។ ស្ករគ្រាប់ Frutati កញ្ចប់ថ្មី 500រៀល ឆ្ងាញ់ ងាយស្រួលដាក់តាមខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]