តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាហ្រ្គែនលំដាប់រងទីមួយ និងជាMiss Supranational Cambodia កញ្ញា អិន លក្ខិណា បានសាងភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្រ ក្រោយបានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅក្នុងឈុតបុរាណខ្មែរ អមដោយមកុដដ៏ស្រស់ស្អាត សមសួមជានារីខ្មែរតែម្តង។
យ៉ាងណាមិញ នៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ គេឃើញបវរកញ្ញាកម្ពុជា កញ្ញាអិន លក្ខិណា គ្រងឈុតបុរាណខ្មែរដោយមានរំលេចនៅស្បៃពណ៌លឿង អមដោយគ្រឿងអលង្ការ និងការតុបតែងមុខ ព្រមទាំងសម្បុរខ្មែរស្រអែមបែបខ្មែរពីធម្មជាតិផងនោះ ដែលរឹតតែបង្កើនសម្រស់ឲ្យបវរកញ្ញារូបនេះ ស្រស់ស្អាតខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថាកញ្ញា អិន លក្ខិណា គឺជាបវរកញ្ញាហ្រ្គែនដ៏អស្ចារ្យលំដាប់រងទីមួយរបស់កម្ពុជាប្រចាំឆ្នាំ២០២១កន្លងទៅនេះ ដោយបវរកញ្ញារូបនេះ ក៏នឹងទទួលភារកិច្ចតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីMiss Supranational នាពេលឆាប់ៗខាងមុខផងដែរ៕
ចង់ឃើញថាតើកញ្ញា អិន លក្ខិណា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]