ថៃ៖ រឿង​រៀបការ មនុស្សគ្រប់គ្នាតែងស្រមៃចង់បានសុភមង្គល និងរីករាយជាមនុស្សដែលខ្លួនស្រលាញ់ សាងជីវិតគ្រួសារមួយយ៉ាងពេញលេញមានភាពកក់ក្ដៅ។ ពិតណាស់ គ្មាននរណាម្នាក់រៀបការរួច រំពឹងដល់ថ្ងៃចែកផ្លូវគ្នាឡើយ ប៉ុន្តែរឿងបែកគ្នានៅតែកើតមានឡើង ដោយសារហេតុផលអ្វីម្យ៉ាងមិនអាចរស់នៅជាមួយគ្នាបន្តទៀតបាន។ បើនិយាយដល់ជីវិតគូរបស់តារា គេឃើញមានការចែកផ្លូវគ្នាមិនតិចគូនោះទេ ក៏ព្រោះតែការរស់នៅមិនចុះសម្រុងគ្នាជាដើម។ 

យ៉ាងណាមិញ បើនិយាយដល់តារាស្រីថៃដ៏ល្បីប្រចាំប្រទេស Myria Benedetti និង Janie គេដឹងថាតារាស្រីពីររូបនេះ ធ្លាប់បានរៀបការចំនួនពីរដងទៅហើយ។ ដោយចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីទី១ មានបញ្ហារស់នៅមិនមានក្ដីសុខ ទើបសម្រេចចិត្តលែងលះស្វាមី ទទួលយកឈ្មោះជាស្រីមេម៉ាយ។ ប៉ុន្តែអាចនិយាយបានថា អ្នកទាំងពីរពិតជាសំណាង ដែលស្គាល់ស្វាមីទី២ទាំងកម្លោះសង្ហា ហើយចេះថ្នាក់ថ្នម ផ្ដល់ក្ដីស្រលាញ់ពេញទីដល់ពួកនាងមិនឲ្យខកបំណងយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើរក្រឡេកមើលជីវិតឯកជនរស់នៅជាមួយស្វាមីក្រោយរបស់តារាស្រី Myria Benedetti និង Janie គេឧស្សាហ៍ឃើញប្ដីប្រពន្ធពីរគូនេះ តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នា ទៅណាមកណាបណ្ដើរគ្នាជាគូយ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម។ លើសពីនេះទៅទៀត ជីវិតប្ដីប្រពន្ធគូស្វាមីភរិយាពីរគូនេះ ត្រូវបានមហាជននិងហ្វេនជាច្រើនសរសើរពីទំនាក់ទំនងរបស់ពួកគេគ្រប់ៗ ក៏ព្រោះតែសាងជីវិតគ្រួសារបានល្អយ៉ាងដូច្នេះ។ 

សូមទស្សនារូបភាពខាងក្រោម៖ 

Myria Benedetti
Myria Benedetti និងស្វាមី 
Myria Benedetti និងស្វាមី 
Janie 
Janie និងស្វាមី 
Janie និងស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]