ភ្នំពេញ៖ បើនិយាយដល់ កម្មវិធីប្រកួតបុរសឯកMister Supranational Cambodia ជាកម្មវិធីថ្មីមួយដំបូងគេបង្អស់នៅក្នុងប្រទេសកម្មវិធី ដែលកំពុងស្វែងរកសុភាពបុរសមានសមត្ថភាពចូលរួមប្រកួតក្នុងពេលឆាប់ៗខាងមុខនេះ។ ពិតណាស់ បើទោះបីកម្មវិធីមួយនេះ មិនទាន់បើការប្រកួតក៏ពិតមែន ប៉ុន្តែគេឃើញមានសុភាពបុរសជាច្រើន បានចុះឈ្មោះដាក់ពាក្យប្រកួតបង្ហាញភាពក្លាហាន ដើម្បីមានឱកាសឈ្នះ និងបន្តទៅប្រកួតនៅលើឆាកអន្តរជាតិ។ 

យ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់នោះ គេឃើញមានបេក្ខជនមួយរូប ដែលគេដឹងថាជាប្អូនប្រុសពៅរបស់ម្ខាស់ពាន Master Chef Cambodia រដូវកាលទី១គឺលោក យូ ថនដារ៉ា។ ​ហើយគេដឹងទៀតថាប្អូនប្រុសពៅម្ចាស់ពានចុងភៅឯកកម្ពុជារូបនេះ ក៏ជាតារាម៉ូដែល និងជាអ្នកបម្រើការលើយន្តហោះម្នាក់ផងដែរ។ ដោយបេក្ខភាពរូបនេះមានឈ្មោះ យូ ថនវណ្ណះ មានអាយុ ២៦ឆ្នាំ មានកម្ពស់ខ្ពស់រហូតដល់ ១,​៨៧ម៉ែត្រឯណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើទោះបីកម្មវិធីមិនទាន់ចាប់ផ្ដើមបើការប្រកួតជម្រុះក៏ពិតមែន តែគេសង្កេតឃើញបេក្ខជនរូបនេះ ហាក់ជាទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមខ្លាំង ម្យ៉ាងផេកអ្នកគាំទ្រវិស័យប្រកួតបុរសឯក និងបវរកញ្ញាកម្ពុជាជាច្រើន បានយករូបលោកទៅបង្ហោះគ្រប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គេឃើញមានពាក្យជូនពរ និងលោកទឹកចិត្តដល់បេក្ខភាពរូបនេះ មិនចាញ់បេក្ខភាពដទៃទៀតប៉ុន្មានឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក យូ ថនដារ៉ា
  លោក យូ ថនវណ្ណះ ប្អូនប្រុសពៅ លោក យូ ថនដារ៉ា
  លោក យូ ថនវណ្ណះ ប្អូនប្រុសពៅ លោក យូ ថនដារ៉ា
  លោក យូ ថនវណ្ណះ ប្អូនប្រុសពៅ លោក យូ ថនដារ៉ា
  លោក យូ ថនវណ្ណះ ប្អូនប្រុសពៅ លោក យូ ថនដារ៉ា
  លោក យូ ថនវណ្ណះ ប្អូនប្រុសពៅ លោក យូ ថនដារ៉ា
  លោក យូ ថនវណ្ណះ ប្អូនប្រុសពៅ លោក យូ ថនដារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]