ថៃ៖ ចាប់តាំងពីបានប្រកាសបែកគ្នាមក រឿងរ៉ាវឯកជនរបស់ តារាប្រុស លោក Weir Sukolwat បានក្លាយជាទីចាប់អារម្មណ៍របស់មនុស្សជាច្រើន ដែលចូលចិត្តតាមដានពីសកម្មភាព បន្ទាប់ពីមានពាក្យចចាមអារ៉ាពីស្នេហាថ្មីជាបន្តបន្ទាប់។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែមានប្រធានបទក្តៅម្តងទៀតហើយ ចំពោះ តារាប្រុសរូបនេះ ក្រោយពីមានទំព័រដ៏ល្បីមួយ បានចេញមកបើកបង្ហាញពីរូបភាពដ៏ភ្ញាក់ផ្អើល នៅពេលដែលបានបង្ហាញខ្លួនជាមួយនឹងនារីមិនស្គាលមុខម្នាក់ ពេលធ្វើដំណើរកម្សាន្តទៅលេងកោះភូកេត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នាងគឺជាមនុស្សតែម្នាក់ ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាមួយនឹង លោក ​Weir បន្ទាប់ពីបានចែកផ្លូវគ្នាថ្មីៗជាមួយនឹងអតីតគូស្នេហ៍ទៀតផង។ ជាពិសេស រូបភាពដែលបានបង្ហាញឡើងដ៏គួរឲ្យចាប់អារម្មណ៍នេះ ក៏បានទាញយកការសង្ស័យពីអ្នកគាំទ្រសាជាថ្មី ដោយមានការលើកឡើងពីពេលវេលាមួយដែល តារាប្រុសរូបនេះ ធ្លាប់ទៅញ៉ាំអាហារជាមួយគ្នានឹងនារីសក់ខ្លី ព្រមទាំងជាការចៃដន្យ ដែលពេលនេះ លោកបានបង្ហាញខ្លួននៅព្រលានយន្តហោះជាមួយគ្នានឹងនារីសក់ខ្លី ដូចគ្នា៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Weir
Weir
Weir
Weir និងនារីមិនស្គាល់មុខ
Weir និងនារីមិនស្គាល់មុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]