ថៃ៖ ជាការពិតណាស់ ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់មកហើយពី Noonrami ដែលជាតារាសម្ដែងស្រីដ៏មានទេពកោសល្យម្នាក់ ហើយនាងក៏ត្រូវជាជាភរិយារបស់លោក Louis Scoott ដែលជាតារាសម្ដែងប្រុសដ៏ល្បីម្នាក់នៅក្នុងជួរសិល្បៈថៃផងដែរ។
ទន្ទឹមនឹង ក្រោយរៀបការរួចគេសង្គេតឃើញថា Louis Scott និង Noon Ramida កាន់តែមានសេចក្តីខ្លាំងឡើង ថែមទាំងបានបើកបង្ហាញផ្ទះវីឡាមួយខ្នងកាលពីថ្មីៗកន្លងទៅ យ៉ាងប្រណិតបែបស៊ីវីល័យមានសភាពធំស្កឹមស្កៃ គួរឲ្យចង់រស់នៅទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត សព្វថ្ងៃមិនត្រឹមតែមានឈ្មោះជាភរិយាស្វាមីដែលល្អ និង ជាគំរូនោះទេ តែបើងាកទៅមើលពីទ្រព្យសម្បិត្តរបស់អ្នកទាំងពីរវិញ គឺថារស់នៅលើឃ្លាំងទ្រព្យមហាសាលមិនធម្មតាតែម្តង។ ជាពិសេស ថ្មីៗនេះ គូស្វាមីភរិយារបស់អ្នកទាំងពីរបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីសុខៗស្រាប់តែលេចវត្តមានអ្នកទាំងពីរនៅលើវាលទឹកកកក្នុងប្រទេសជប៉ុន ថែមទាំងមានផ្ទះមួយខ្នងនៅលើនោះទៀតផង
ក្នុងនោះផងដែរ ដែលផ្ទះមួយខ្នងនៅលើព្រិលទឹកកកមួយនេះ ខាងតារាប្រុស Louis scott ក៏បានទម្លាយហើយថា លោកពិតជាបានទិញដីផ្ទះនៅប្រទេសជប៉ុននេះមែន គ្រាន់តែលោកមិនចង់បង្ហាញតែប៉ុណ្ណោះនាពេលកន្លងមក៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Lida Post
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]