ថៃ៖ ជាការពិត បើនិយាយដល់រឿងរ៉ាវស្នេហារបស់កំពូលតារាសម្ដែងលំដាប់ជួរមុខប្រទេសថៃ Weir Sukolwat និងតារាស្រី Bella Ranee ប្រិយមិត្តច្បាស់ជាជ្រាបយ៉ាងហើយថា កាលពីចុងឆ្នាំ ២០២១ តារាពីរដួងនេះ បានសម្រេចចិត្តចែកផ្លូវគ្នាក្រោយទាក់ទងមកជាច្រើនឆ្នាំ ដែលធ្វើឲ្យហ្វេនៗមានការសោកស្ដាយជាខ្លាំង។

Weir 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បន្ទាប់ពីបានបញ្ចប់រឿងរ៉ាវប្រេះឆារាងស្ងប់ស្ងាត់បន្តិច មួយរយៈចុងក្រោយមកនេះ មហាជនមួយចំនួនសង្កេតឃើញនិងកំពុងដាក់ការសង្ស័យនៅពេលដែលឃើញ Weir មានទំនាក់ទំនងស្និទ្ធស្នាលតារាស្រីម្នាក់រួមក្រុមហ៊ុនជាមួយគ្នាគឺ Prapye Ramida តែពួកគេក៏បានអះអាងថាជាមិត្តរួមការងារ។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានគេប្រមាញ់បានរូបភាពមួយចំនួនរបស់ Weir និងនារីសក់ខ្លីម្នាក់ទៀតដែលកំពុងបណ្ដើរគ្នានៅឯប្រលានយន្តហោះយ៉ាងកៀកកើយ ជាហេតុធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ពេញបណ្ដាញសង្គម ខណៈអតីតសង្សារចាស់របស់ Weir គឺ Bella ពេលនេះកំពុងសម្រាកព្យាបាលកូវីដ១៩។

យ៉ាងណាមិញ ទោះបីជាមានគេកាន់តែដាក់ការសង្ស័យខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែបើតាមអ្នកជិតដិត និងហាងអាហារមួយដែល Weir និងនារីរូបនោះបានចូលទៅញ៉ាំ គេបាននិយាយថា Weir និងនារីសក់ខ្លីរូបនោះគ្រាន់តែមកដើម្បីថតរឿងថ្មីប៉ុណ្ណោះ ហើយក៏មិនមែនទៅតែពីរនាក់ដែរ ពោលគឺមានក្រុមការងារមួយចំនួនទៅមួយផងដែរ។ ហើយយើងនៅតែមិនទាន់សន្មត់ថានោះជាការពិតឬអត់ទេ មានតែចាំមើលបន្តទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ tvpoolonline

Weir 
Weir និងនារីរូបនោះ
Weir និងនារីរូបនោះ
Weir និងនារីរូបនោះ
Weir និងនារីរូបនោះ
ការបង្ហោះរបស់ហាងអាហារដែល Weir និងនារីរូបនោះបានទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]