តាកែវ៖ នាពេលថ្មីៗនេះ មានក្រុមកម្មកររោងចក្រកាត់ដេកាបូបមួយកន្លែង ក្នុងខេត្តតាកែវ បានដួ.លសន្ល.ប់ជាបន្តបន្ទាប់ ដោយមានមួយចំនួនក្នុងចំណោមពួកគេបានប្រាប់ថា ធីងធោងវិលមុខ។

ដោយឡែក ក្រុមកម្មកររោងចក្រកាត់ដេកាបូបហាធ័ ដែលមានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន៧៩នាក់ បានដួ.លសន្ល.ប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃអង្គារ៍នេះ ដោយមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយ ដោយពួកគេបានត្រឹមតែបញ្ជាក់ថាថាវិលមុខ ធីងធោងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រសាសន៍លោក ម៉ឹង វីរីយា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងទទួលស្គាល់ថា ពិតជាមានកម្មករដួ.លសន្ល.ប់នៅរោងចល្រខាងលើពិតប្រាកដមែន ហើយមូលហេតុ នៃការដួ.លសន្ល.ប់នេះ មិនទាន់ដឹងពិតប្រាកដនៅឡើយទេ គ្រាន់តែកម្មករខ្លះបានប្រាប់ថា ពួកគេធី.ងធោ.ងវិលមុខរកដួ.ល។

យ៉ាងណាមិញ លោកប្រធានមន្ទីរបានបន្តថា កម្មករទាំងអស់ដែលដួ.លសន្ល.ប់ ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា ដោយស្ថានភាពជំងឺរបស់ពួកគេបច្ចុប្បន្នមានសភាពល្អប្រសើរជាបណ្ដើៗហើយ៕

ប្រភព៖ Freshnews

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពគ្រូពេទ្យចុះត្រួតពិនិត្យកម្មករដែលដួ.លសន្ល.ប់
សកម្មភាពគ្រូពេទ្យចុះត្រួតពិនិត្យកម្មករដែលដួ.លសន្ល.ប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]