វៀតណាម៖ ប្រជាជនជាច្រើននាក់ នៅក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាម បានសម្រុកទៅគ្លីនិក និងមន្ទីរពេទ្យ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ តាមតម្រូវការរបស់និយោជករបស់ពួកគេ បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំ (Tet) ពេញមួយសប្តាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre វៀតណាម។
ប្រជាជនទាំងនោះ បានតម្រង់ជួរនៅគ្លីនិក Song Khoe និង Thien Nhan ក៏ដូចជាមន្ទីរពេទ្យ Minh Thien នៅទីក្រុង Tam Ky ខេត្ត Quang Nam កាលពីថ្ងៃអាទិត្យ។ នេះបើតាមការសង្កេតរបស់អ្នកយកព័ត៌មានកាសែត Tuoi Tre។ ប្រជាជនដែលភាគច្រើនជាពលករចំណាកស្រុកក្នុងស្រុក បានសម្រុកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការនៃកន្លែងធ្វើការរបស់ពួកគេ ដែលជារោងចក្រ និងសួនឧស្សាហកម្ម ឬមានទីតាំងនៅក្នុងតំបន់ផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកំណត់ត្រាប្រចាំថ្ងៃរបស់ខេត្ត Quang Nam នៃករណីឆ្លងមេរោគកូវីដ-១៩ រាប់រយនាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំវៀតណាម ចាប់ពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃអាទិត្យនេះ ក៏ជាមូលហេតុបន្ថែម ដែលជំរុញឱ្យប្រជាជនធ្វើតេស្តសុវត្ថិភាពសុខភាពរបស់ពួកគេ។
គួររម្លឹកផងដែរថា ខេត្ត Quang Nam បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ជាង ១១,៤៤០ ករណី ចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃសៅរ៍ រួមទាំងការឆ្លងតាមសហគមន៍ចំនួន ៨,៩៥៨ ករណី។ នេះបើយោងតាមគណៈកម្មាធិការខេត្តសម្រាប់ការបង្ការ និងត្រួតពិនិត្យមេរោគកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]