រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា នាយ ពាក់មី ជាតារាកំប្លែងឡើងកូដខ្លាំងជាងគេបង្អស់ក្នុងក្រុមកំប្លែង ដែលខ្លួនបានបង្កើត រហូតដល់ពេលនេះ គេឃើញរូបលោក ហាក់មិនសូវចេញសម្តែងកំប្លែង និងកាត់សក់តាមរោងមង្គលការច្រើនដូចពេលមុនក្តី​ ប៉ុន្តែ មានចំហាយរកបានច្រើនខ្លាំងពីការលក់ផលិតផល លើបណ្តាញសង្គមជាខ្លាំងតែម្តង។

លើសពីនេះទៅទៀត តារាកំប្លែងអតីតកម្មករសំណង់រូបនេះ ជិះរថយន្តស៊េរីខ្ពស់ Luxus570 តែមិនធ្លាប់ក្អេងក្អាងអួតហ្វេនៗឡើយ ជាងនេះទៅទៀត គេឃើញរូបលោក សង់ផ្ទះនៅស្រុកខ្លួនធំស្កឹមស្កៃមិនចាញ់ ភូមិគ្រឹះអភិជនស្រុកខ្មែរប៉ុន្មានឡើយឲ្យម្តាយបង្កើត ទិញផ្ទះថ្មី ទិញផ្ទះឲ្យកូនស្រី ព្រមទាំងសង់ផ្ទះឲ្យម្តាយក្មេកថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកទៅមើលពីផ្ទះរបស់ម្តាយក្មេកវិញ ចាប់បុកគ្រឹះតាំងពី៨ខែមុន រហូតមកដល់ពេលនេះ មិនទាន់សាងសង់រួចរាល់នៅឡើយ រីឯទិដ្ឋភាពវិញ ត្រូវមហាជនលាន់មាត់ថា ញាក់សាច់ នេះនៅមិនទាន់រួចរាល់១០០ភាគរយផង ក៏ដឹងថាផ្ទះមួយខ្នងនេះ ប្រាកដជា អស្ចារ្យជាងគេនៅក្នុងភូមិមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  នាយ ពាក់មី
  នាយ ពាក់មី
  នាយ ពាក់មី
  នាយ ពាក់មី និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី