តារាកម្សាន្ត៖ ចាប់ប្រឡូកអាជីពជាតារាចម្រៀងដោយទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង មាស សុខសោភា ម្ចាស់បទម្នាក់ឯងមិនស្លាប់ទេ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយបានបង្ហាញខ្លួនក្នុងឈុតប្រពៃណីខ្មែរពណ៌បៃតងចាស់ដ៏ស្រស់ស្អាត។
យ៉ាងណាមិញ នៅក្នុងឈុតនោះគេសង្កេតឃើញតារាចម្រៀងអ្នកនាង មាស សុខសោភា ស្លៀកបំពាក់ហូល និងផាមួងខ្មែរយ៉ាងស្រស់ស្អាត អមជាមួយនឹងគ្រឿងអលង្ការគឺចិញ្ចៀន និងក្រវិលមួយគូដ៏សាមញ្ញ ព្រមទាំងការតុបតែងមុខ និងម៉ូតសក់ដ៏ស្រស់ស្អាត ដោយទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រ ថាពិតជាសមជានារីខ្មែរពិតៗមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា គិតមកទល់នឹងឆ្នាំ២០២២នេះ កញ្ញា មាស សុខសោភា មានវ័យ៣៧ឆ្នាំហើយ ខណ:ដែលការងារសិល្ប:របស់តារាស្រីរូបនេះកំពុងតែមមាញឹក ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះនៅតែស្រស់ស្អាតដដែល៕
ចង់ឃើញថាតើអ្នកនាង មាស សុខសោភា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]