កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK ត្រូវបានឲ្យដឹង ប៉ុន្មានដងហើយដែលតារស្រីរូបនេះ ត្រូវបានគេ ដាក់ងារជា «Sold Out Queen» ខណៈដែរ រាល់ផលិតផល ឬក៏របស់របរ ដែលរូបនាង យកមកបង្ហោះ ពាក់ ក៏ប្រើប្រាស់សុទ្ធសឹងតែ ត្រូវបានលក់ចេញដាច់គ្មានសល់។
ជាក់ស្តែងក្រឡេក ទៅមើល ការបង្ហោះនៅលើ Instagram កាលពីថ្ងៃទី ៤ ខែកុម្ភៈ តារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ ដែលបានស្លៀកឈុត សាមញ្ញា ងាយស្រួល មើលទៅនៅតែស្រស់ស្អាត ដោយនាងក៏បានថតជាមួយសត្វឆ្កែរបស់នាង Kuma និង Kai ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះត្រូវបានគេដឹងថា នាងបានពាក់អាវម៉ាក Crop Top ដោយប្រ៊េន Alexander Wang ដោយស៊ីគ្នា ទៅនឹង ខោវែងឈុតដេកមានពណ៌ចម្រុះម៉ាក Wiggle Wiggle ពិតជាទាក់ទាញខ្លាំងមែនទែនតែម្តង។
ភ្លាមៗបន្ទាប់ពី Jennie បង្ហោះរូបថតរបស់នាងនៅលើ Instagram ត្រូវបានឲ្យដឹងថាមួយឈុតមួយនេះដែល នាងបានស្លៀក ត្រូវបានលក់អស់នៅលើគេហទំព័រជាច្រើន ដែលគេបានចែកចាយ លើបណ្តាញសង្គម ថែមទាំងសរសើរ ដល់ឥទ្ធិពលរបស់ Jennie ជាមួយនឹង «Sold Out Queen» បែបនេះ ៕
ប្រភព៖ Koreaboo
សូមទស្សនារូបភាពខាងក្រោម៖


jennie kim is THE SOLD OUT QUEEN pic.twitter.com/qK4P56tdNX
— Blackpink_butJNK1when?🥀 (@prettyjenns) February 4, 2022
not the PJs that Jennie was wearing already being sold out 😭 pic.twitter.com/B05muvRcNA
— ً (@JNKSNS) February 4, 2022
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]