រាជធានីភ្នំពេញ៖ តារាសម្តែង និងជាតារាកំប្លែងជើងចាស់ អ្នកនាង សំប៉ូ លីដា បច្ចុប្បន្ននេះ ដោយរឿងរ៉ាវតារាស្រីរូបនេះ កំពុងត្រូវជំងឺរួមរឹតជាច្រើនមុខ ពុំសូវមានអ្នកណាដឹងឡើយ ខណៈតារាសម្តែងស្រីវ័យចំណាស់រូបនេះ នៅតែកំពុងងាកមកចាប់អាជីពសិល្បៈសន្សឹមៗឡើងវិញ។
ក្នុងនោះ បើតាមប្រភពព័ត៍មាន អ្នកនាង សំប៉ូ លីដា ត្រូវរត់ទៅរកពេទ្យជាបន្ទាន់ ក្រោយពីជំងឺរើធ្វើទុកឡើងវិញម្តងៗ ។ ជាមួយគ្នានៅរសៀល ថ្ងៃទី០៨ ខែកុម្ភៈនេះ បច្ចុប្បន្ននាងកំពុងតែមានជំងឺប្រចាំកាយប្រមាណជា៤ទៅ៥មុខ ក្នុងនោះមានដូចជាជំងឺទឹកនោមផ្អែម បេះដូងចំហរ ក្រពះ និងលើសឈាម ។ នេះបើតាមការបញ្ជាក់របស់តារាសម្តែងរូបនេះ ប្រាប់សារព័ត៍មានតារាញូស៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណា អ្នកនាង សំប៉ូ លីដា បានអះអាងថា ជំងឺប្រចាំកាយទាំងនេះមិនបានធ្វើទុកដល់ដេកដួលធ្វើការអ្វីមិនកើតរហូតនោះឡើយ ដោយវាធ្វើទុកទៅតាមពេលវេលានៃការហូចចុកចំណី ក៏ដូចជាការធ្វើការងារច្រើនលើកកម្រិតតែប៉ុណ្ណោះ។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ អ្នកនាង សំប៉ូ លីដា ត្រូវបានគេដឹងថា កំពុងតែសម្ដែងរឿងជាមួយនឹងបងប្អូនអ្នកនាង ចោម ច័ន្ទ និងបម្រើការងារជាអ្នកចម្រៀងនៅភោជនីយដ្ឋាន ។ បើទោះបីមានជំងឺច្រើនមុខរួមរឹតកាយយ៉ាងណាក្តី ក៏អតីតតារាកំប្លែងរូបនេះ ក៏នៅតែទទួលការងារសិល្បៈមួយចំនួនដូចជា ច្រៀងខនសឺត សម្ដែង និងច្រៀងក្នុងកម្មវិធីផ្សេងៗ តែក៏ទទួលចំពោះតែការងារនៅជិតៗ និងខេត្តក្បែរៗក្រុងភ្នំពេញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]