ថៃ៖ បើរំឮកទៅពេលវេលាអតីតកាល មហាជនដែលជាអ្នកគាំទ្រប្រាកដជាជ្រាបហើយថា រឿងរ៉ាវស្នេហារបស់គូស្នេហ៍តារាថៃទាំងប៉ុន្មានគូខាងក្រោម ពួកគេសុទ្ធតែបានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំង នៅពេលដែលស្នេហាដែលខំតស៊ូជាច្រើនឆ្នាំរបស់ពួកគេបានដើរដល់ផ្លូវបញ្ចប់។
យ៉ាងណាមិញ បើទោះបីជាតារាសម្ដែងដ៏ល្បីល្បាញទាំងនេះ បានបែកបាក់គ្នា លែងមានឈ្មោះជាសង្សារដូចមុនពិតមែន ប៉ុន្តែក្រោយទំនាក់ទំនងត្រូវបញ្ចប់ ពួកគេនៅតែបន្តសម្ព័ន្ធភាពល្អនឹងគ្នា និងអ្នកខ្លះនៅបន្តរាប់អានគ្នាជាមិត្តចង់ដឹងឮសុខទុក្ខគ្នាដូចធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ហ្វេនៗនៅតែចាប់អារម្មណ៍ថា រូបភាពជាច្រើនដែលពួកគេធ្លាប់ថតជាមួយគ្នាយ៉ាងផ្អែមល្ហែមដែលបង្ហោះនៅលើគណនីបណ្ដាញសង្គម ពួកគេនៅតែរក្សាទុកនៅដូចដើម មិនគិតចង់លុបចោលដូចបុគ្គលមួយចំនួននោះឡើយ ពោលគឺពួកគេនៅតែបន្តរក្សាទុកដើម្បីជាការចងចាំល្អៗជូនហ្វេនៗ បើទោះបីជាពេលនេះទំនាក់ទំនងពួកគេប្រេះឆាគ្មានថ្ងៃដូចដើមក៏ដោយ៕
តារាប្រុសស្រីទាំងនោះរួមមាន៖
១.Mike Pattaradet និង Pooklook Fonthip
២.Mik Tongraya និង Bow Maylada
៣.Alek Teeradetch និង Toey Jarinpon
៤.Arch Ton និង Taew Natapohn
៥.Weir Sukolwat និង Bella Ranee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]