ចិន៖ ធ្លាប់តែគូស្នេហ៍មួយពោរពេញដោយភាពល្បីល្បាញ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង​ នៅក្នុងសិល្បៈកម្សាន្ត តែក្រោយពី ទំនាក់ទំនងគូស្នេហ៍បានបញ្ចប់ទៅ អតីតគូស្នេហ៍ តារាស្រី​ Fan Bingbing លោក Li Chen ហាក់ដូចជាមានភាពប្រែប្រួលគួរឲ្យកត់សម្គាល់ ទាំងការងារក៏ដូចជារូបសម្រស់តែម្ដង។ 

ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ បានបញ្ចេញនូវអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍ពីតារាប្រុសរូបនេះ ដែលបានលើកឡើងពីរូបសម្រស់ នៅពេលបានបង្ហាញខ្លួនក្នុងបារមួយកន្លែង។ នៅក្នុងនោះ លោក Li Chen ហាក់បង្ហាញពីពេលវេលាដ៏ល្អ ទាំងការតុបតែងខ្លួន ក៏ដូចជាអារម្មណ៍ដ៏រីករាយ ជាមួយនឹងទស្សនិកជននៅក្នុងហាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា មនុស្សមួយចំនួន បានកត់សម្គាល់ឃើញថា អតីតគូស្នេហ៍របស់ តារាស្រី Fan Bingbing រូបនេះ គឺមានរូបរាងស្គមជាងមុន និងធ្វើឲ្យមើលទៅសម្រស់កាន់តែធ្លាក់ចុះខ្លាំង ថែមទាំងមើលឃើញពីមុខហើ.ម ដែលមានភាពខុសប្លែកពីសម្រស់ដ៏ស្រស់សង្ហា កាលពីមុនរបស់លោក ពីរូបរាងមានសាច់ដុំដ៏ទាក់ទាញដែលធ្វើឲ្យអ្នកគាំទ្រតែងតែសរសើរ ទៀតផង។៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Li Chen
Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
Fan Bingbing និង Li Chen
Li Chen
Li Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]