ចិន៖ បន្ទាប់ពី បានប្រកាសលែងលះគ្នា អស់រយៈប៉ុន្មានខែកន្លងទៅនេះ អតីតស្វាមីតារាស្រី Barbie Hsu តែងតែត្រូវបានទស្សនិកជនជាច្រើន តាមដានពីសកម្មភាព ជាពិសេស ថែមទាំងមានការលើកឡើងពីពាក្យចចាមអារ៉ាមស្នេហាថ្មី ជាបន្តបន្ទាប់។

ដោយឡែក ថ្មីៗនេះ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវគេស្គាល់ថា ជាអតីតស្វាមីរបស់ Barbie Hsu ហាក់ដូចជាមិនស្ទាក់ស្ទើរ និងបានបង្ហាញពីកាយការវិការដ៏ស្និទ្ធស្នាល ដោយបានកាន់ដៃនារីដ៏ស្រស់សោភាម្នាក់ នៅតាមដងផ្លូវ ក្រោយពីចែកផ្លូវរៀងៗខ្លួនជាមួយនឹងអតីតប្រពន្ធ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាពដែលបានបង្ហាញឡើងនេះ អ្នកជំនួញ លោក Wang Xiaofei បានកាន់ដៃស្រីស្អាតរូបនេះ ពោរពេញដោយទឹកមុខញញឹម យ៉ាងសប្បាយរីករាយ ដែលបានបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជនយ៉ាងខ្លាំង។ យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ត្រូវបានលាតត្រដាង បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនដង ពីស្នេហាថ្មីរបស់ លោក Wang Xiaofei 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង​ អតីតស្វាមី
Barbie Hsu និង​ អតីតស្វាមី
Barbie Hsu និង​ អតីតស្វាមី
 អតីតស្វាមី Barbie Hsu លោក Wang Xiaofei និង ស្រីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]