តៃវ៉ាន់៖ ដូចដែលធ្លាប់ដឹងមកហើយថា កាលពីច្រើនឆ្នាំមុន ក្រុមចម្រៀង F4 ព្រមទាំងបានចេញសម្ដែងជាខ្សែភាពយន្តមនោសញ្ចេតនាដ៏ល្បី ដែលត្រូវបានទស្សនិកជនបង្ហាញពីការពេញចិត្ត ទៅលើសមត្ដភាព និងរូបរាងដ៏ស្រស់សង្ហារបស់ពួកគេ។

ក្នុងចំណោមនោះ តារាប្រុស លោក Ken Chu ក៏ជាសមាជិកម្នាក់ ដែលមានឈ្មោះបោះសម្លេងនៅក្នុងក្រុម ព្រមទាំងទទួលបានការគាំទ្រជាច្រើន ។ តែទោះជាយ៉ាងណា បន្ទាប់ពីក្រុមចម្រៀងនេះត្រូវបានរំសាយ លោក Ken Chu ហាក់មានការផ្លាស់ប្ដូរ និងមិនមានប្រជាប្រិយភាពខ្លាំងក្លា ដូចកាលពីមុនឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ ២០២០ តារាប្រុសរូបនេះ បានផ្លាស់ទីលំនៅ ទៅរស់នៅស្រុកកំណើត នៅតៃវ៉ាន់។ តាមប្រភពបានឲ្យដឹងថា រូបលោក មិនមានការងារថ្មីធ្វើនោះទេ ដោយសារតែការរីករាលដាល ជំ.ងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់វិស័យសិល្បៈកម្សាន្ត។ ហើយតារាប្រុសរូបនេះ ព្រមទាំងភរិយា ក៏បានចំណាយពេលវេលាដ៏ល្អជាមួយគ្នា ដោយគ្មានភាពមមាញឹកនឹងការងារ។ 

យ៉ាងណាមិញ បន្ទាប់ពីកន្លះឆ្នាំក្រោយ ភរិយារបស់ លោក​ Ken Chu បានវិលត្រឡប់ទៅប៉េកាំង ដើម្បីធ្វើការងារ ខណៈដែលរូបលោក នៅតែបន្តស្នាក់នៅផ្ទះ ដោយគ្មានការងារធ្វើ និងស្ទើរតែរកមិនឃើញពីប្រភពប្រាក់ចំណូល ចូលក្នុងគ្រួសារ ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ken Chu 
Ken Chu 
Ken Chu 
Ken Chu 
Ken Chu និង ភរិយា
Ken Chu និង ភរិយា
ក្រុម F4

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]