ភ្នំពេញ៖ ក្រុមហ៊ុន​​ផលិត​របស់​កម្ពុជា និង​អ្នកប្រើប្រាស់​បាន​បង្ហាញ​ក្តីសង្ឃឹម​ សេចក្តី​ប្រាថ្នា និង​ទំនុកចិត្ត​របស់​ខ្លួន​​ទៅលើ​ផលិតផលខ្មែរ ខណៈដែល​ក្រុមហ៊ុន​ទាំង​នេះ​​បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន ​នៅ​ឯ​ពិព័រណ៍​​​​ក្នុង​រាជធានី​ភ្នំពេញ​​នា​ពេល​ថ្មីៗ​នេះ។

រូបភាពក្នុងពីធីពិព័រណ៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិព័រណ៍​ផលិតផល​ខ្មែរ​​​ ដែល​ត្រូវបានរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Beyond Retail Business Cambodia ក្នុងនាម​ឱ្យ​សហគ្រិន​​​ខ្មែរ (Khmer Enterprise) ដែល​ជា​អង្គភាព​មួយ​ក្រោម​ចំណុះ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ឡើង​​​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ ពិព័ណ៍​មួយ​ផ្សេង​ទៀត​នឹង​រៀបចំ​ធ្វើឡើង​នៅ​​ផ្សារ​ទំនើប ជីប ម៉ុង សែនសុខ​ ម៉ល នៅថ្ងៃទី​១៩ ដល់​ទី​២០ ខែ​កុម្ភៈ ដែល​នឹង​ប្រមូល​ផ្ដុំ​ការ​បង្ហាញ​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ ដូចជា​ ផលិតផល​សុខុមាលភាព និងផលិតផល​ម្ហូប​អាហារ ​​ផលិត​ផល​តុប​តែង​ផ្ទះ ​ផលិត​ផល​​​ម៉ូដ​ និងគ្រឿង​​តុប​តែង​​​​ ដើម្បីបង្កើ​ត​​​បានជា​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​មួយ ​​តាម​រយៈ​ការ​តាំង​បង្ហាញ​ផលិតផល​គុណភាព​ខ្ពស់​របស់​កម្ពុជា។

ព្រឹត្តិការណ៍​ពិព័រណ៍​ទាំង​នេះគឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក និង​អ្នក​ប្រើប្រាស់​​​ជួប​គ្នា។ ក្រុមហ៊ុន​ផលិត​បាន​ពន្យល់​អំពី​ផលិតផល​របស់ខ្លួន​ទៅកាន់​អ្នកប្រើប្រាស់ ​​ដែល​​អ្នក​ប្រើប្រាស់​មួយចំនួន​បាន​ផ្តល់​​កោត​សរសើរ​របស់ខ្លួន​​ដល់​ផលិតផលរបស់​កម្ពុជា។

រូបភាពក្នុងពីធីពិព័រណ៍

លោក ស្រាន់ សុជាតិ ដែល​ជា​អ្នក​មក​ទស្សនា ​និង​ទិញ​ទំនិញ​ម្នាក់​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ បាន​ថ្លែង​ថា៖

ការលើកឡើងរបស់លោក ស្រាន់ សុជាតិ 

កញ្ញា អ៊ុង បូរតនា ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ហ្គ្រីន ក្លាស្ទើ ម.ក (Green Cluster Plc.) ដែល​បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​ក្នុង​ពិព័រណ៍នេះ​​ បាន​ថ្លែង​ថា៖

ការលើកឡើងរបស់កញ្ញា អ៊ុង បូរតនា
រូបភាពក្នុងពីធីពិព័រណ៍

ក្រុមហ៊ុន​ Green Cluster របស់​កញ្ញា បូរតនា បាន​តាំង​បង្ហាញ​ផលិតផល​ផ្សេងៗ​ដូចជា​ គ្រាប់​ស្វាយ​​​ចន្ទី ដំណាប់​មៀន ស្រា​ផលិតក្នុងស្រុក និង​ផលិតផល​ផ្សេងទៀត។

អ្នក​ទស្សនា​ពិព័រណ៍រាប់ពាន់​នាក់​បាន​ទៅទស្សនា​ព្រឹត្តិការណ៍​ពិព័រណ៍ ​ដែលបាន​រៀបចំធ្វើឡើង​នៅ​ Angkor Parvis ក្នុង​ខេត្ត​សៀមរាប​ នៅថ្ងៃទី០​៨ និងទី​០៩ ខែមករា ឆ្នាំ២០២២ និង​នៅរាជធានី​ភ្នំពេញ​នៅ​ចុង​ខែមករា។

កញ្ញា ច័ន្ទ សីមា ប្រធាន​គម្រោង​នៃ​​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​ទទួលខុស​ត្រូវ​លើការ​រៀបចំ​ពិព័រណ៍​នេះ​បាន​ថ្លែង​ថា៖

  ការលើកឡើងរបស់ ​កញ្ញា បូរតនា
រូបភាពក្នុងពីធីពិព័រណ៍

ផលិតផល​ដែល​​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ ​រួមមាន ​សម្លៀក​បំពាក់ ផលិត​ផល​​​ម៉ូដ​ និងគ្រឿង​​តុប​តែង សាប៊ូ​​និង​ប្រេងផលិត​​ក្នុង​ស្រុក ព្រមទាំង​ម្ហូប​អាហារ​ផលិតក្នុង​ស្រុក និង​ផលិតផល​កសិកម្ម។

ដោយសារ​មាន​ការគាំទ្រខ្លាំង​ពី ​អង្គរ​ប៉ាវីស , ក្រុមហ៊ុន​ ជីប ម៉ុង​ រីថែល និង​ធនាគារ​ ជីប ម៉ុង ពិព័រណ៍​នេះ​បាន​​បង្ហាញ​ជំនាញបច្ចេក​ទេស​​​ដ៏​អស្ចារ្យរបស់​ក្រុមហ៊ុន​ផលិតផល​កម្ពុជា។

ក្រុម​ហ៊ុន ជីប ម៉ុង និង អង្គរ​ប៉ាវីស គឺជា​អ្នក​​ឧបត្ថម្ភពិព័រណ៍ «មោន​ទភាព​​កម្ពុជា​»​ នេះ៕

រូបភាពក្នុងពីធីពិព័រណ៍
រូបភាពក្នុងពីធីពិព័រណ៍
រូបភាពក្នុងពីធីពិព័រណ៍
រូបភាពក្នុងពីធីពិព័រណ៍
រូបភាពក្នុងពីធីពិព័រណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]