តៃវ៉ាន់៖ ថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin បានបង្ហាញពីពេលវេលាដ៏រីករាយ ដោយបានជួបជុំគ្នាជាមួយនឹងមិត្តរួមការងារ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់។ យ៉ាងណាមិញ បើទោះបីជាគ្មានវត្តមានស្វាមីនៅក្បែរ តែតារាស្រីរូបនេះ បែរជាទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង ទៅលើការបង្ហាញសម្រស់របស់នាង។

នៅក្នុងនោះដែរ តារាស្រីរូបនេះ បានបង្កជាភាពភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញមុខទទេ ដោយគ្មានការតុបតែងអ្វីទាំងអស់ និងបង្ហាញឲ្យឃើញពី មុខមាត់រលោង ស្រស់ស្អាតដ៏មិនគួរឲ្យជឿ ព្រមទាំងទទយលបានការសរសើរមិនដាច់ពីមាត់ ទៅលើការថែរក្សាសម្រស់បានយ៉ាងល្អបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា មានមនុស្សមួយចំនួន បានរកឃើញពី សញ្ញាភាពចាស់ ដែលមានស្នាមជ្រួញនៅលើមុខបន្តិចក្ដី តែនាងក៏ទទួលបានមកវិញនូវការពេញចិត្តទៅលើស្បែកសស្អាត កាន់តែមើលទៅមានភាពក្មេងជាងវ័យ ស្របពេលដែលមានអាយុ ៤៦ ឆ្នាំទៅហើយ ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin និង មិត្តភក្តិ
Ruby Lin និង មិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]