អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO)  បានចូលរួមសម្តែងការសោកស្ដាយ កាលពីថ្ងៃអង្គារនេះ ថាការស្លាប់ដោយជំងឺកូវីដ១៩ មានចំនួន កន្លះលាននាក់ ត្រូវបានកត់ត្រា ចាប់តាំងពីវីរុសអូមីក្រុង ត្រូវបានរកឃើញ ដោយហៅចំនួនអ្នកស្លាប់ថា «ហួសពីសោកនាដកម្ម»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន South China Morning Post។

អ្នកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO លោក Abdi Mahamud បានមានប្រសាសន៍ថា ករណីឆ្លងសរុបមានចំនយន ១៣០ លានករណី និងករណីស្លាប់ដោយសារកូវីដ១៩ មានចំនួន ៥០០,០០០ករណី ត្រូវបានកត់ត្រាទូទាំងពិភពលោក ចាប់តាំងពី រីរុសបម្លែងខ្លួនថ្មីអូមីក្រុង ត្រូវបានប្រកាសថា ជាវីរុសបង្កការព្រួយបារម្ភ កាលពីចុងខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីរុសប្រភេទថ្មីអូមីក្រុងនេះ បានវ៉ាដាច់វីរុសដែលតា ដោយជាវីរុសលេចធ្លោពិភពលោក ព្រោះវាឆ្លងបានច្រើនជាង និងលឿនជាង បើទោះជាវីរុសនេះ ហាក់ដូចជាបង្កឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរក៏ដោយ។

ក្នុងនោះ លោក Mahamud បានប្រាប់អន្តរកម្មផ្ទាល់ នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អង្គការសុខភាពពិភពលោកថា «នៅក្នុងយុគសម័យនៃវ៉ាក់សាំងដែលមានប្រសិទ្ធភាព មនុស្សកន្លះលាននាក់បានស្លាប់ វាពិតជាអ្វីមួយគួរឱ្យសោកស្តាយ។ ខណៈពេលដែលមនុស្សគ្រប់គ្នា និយាយថា វីរុសអូមីក្រុង មានលក្ខណៈស្រាលជាងនេះ ពួកគេភ្លេចគិតថា មានមនុស្សពាក់កណ្តាលលាននាក់ហើយ បានស្លាប់ចាប់តាំងពីការឆ្លងនៃវីរុស។ វាហួសពីសោកនាដកម្ម»។

ជាមួយគ្នានេះ លោកស្រី Maria Van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសរបស់ WHO លើមេរោគកូវីដ១៩ ប្រភេទអូមីក្រុង បានមានប្រសាសន៍ថា៖ «ចំនួនករណីឆ្លងវីរុសអូមីក្រុង គឺ «ច្រើនគួរឱ្យព្រួយបារម្ភ» ខណៈពេលដែលចំនួនពិតនៃករណីនិងការស្លាប់នឹងខ្ពស់ជាងអ្វីអ្នកដែលបានដឹង។ ពេលនេះ យើងកំពុងស្ថិតក្នុងកណ្តាលនៃជំងឺរាតត្បាតនេះ។ ខ្ញុំ​សង្ឃឹម​ថា​យើង​ខិត​ទៅ​ជិត​ទី​នៃការបញ្ចប់ការរាតត្បាតនេះ​។ ប្រទេសជាច្រើនមិនទាន់បានឆ្លងផុតកំពូលនៃវីរុសអូមីក្រុង នៅឡើយទេ។ ជំងឺនេះ នៅបន្តមានគ្រោះថ្នាក់»៕

អ្នកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO លោក Abdi Mahamud 
លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់ WHO
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]