ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និង អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើងចំនួន ២៣៧ គ្រឿង ជូនដល់សាលារៀននៅទូទាំងខេត្តចំនួន ៥ និងរាជធានីរួមមាន ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តកំពត ខេត្តក្រចេះ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សត្រឡប់ចូលសាលាវិញ។ ពិធីប្រគល់នេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា។

អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ឈានមុខគេមួយនៅលើពិភពលោក បានធ្វើការលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី នឹងធ្វើការប្រគល់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើងជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅទូទាំងខេត្តចំនួន៥ និងរាជធានីភ្នំពេញ នៅអំឡុងខែមិនា និងមេសា ឆ្នាំ​២០២២​ នេះ។ ការប្រើប្រាស់ឧបករណ៍បែបនេះបានបង្ហាញពីលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសផ្សេងៗសម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយក៏អាចជួយពង្រឹងលើដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះនៅកម្ពុជាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖

អ្នកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃ អង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖

មូលនិធិសម្រាប់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើងនេះ ត្រូវបានផ្តល់ជូនតាមរយៈមូលនិធិទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩របស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ដែលជាមូលនិធិរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី និង មូលនិធិព្រូដិនស៍ ដែលមានគោលបំណងផ្ដល់ការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅអាស៊ី និងអាហ្រ្វិក ក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]