ភ្នំពេញ៖ ទន្ទឹមនឹងភាពនឹងជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ បានផ្ដល់ផលវិជ្ជមានជាច្រើន ក្នុងការប្រកបការងាររស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ អោយកាន់តែមានភាពងាយស្រួល។ ហើយជាការពិតណាស់ ទំនើបកម្ម ដែលជាផ្នែកដ៏សំខាន់មួយ ក៏កំពុងតែកាន់តែរីកដុលដាល និងមានការប្រកួតប្រជែងរឹតតែច្រើនឡើង ដែលជាកត្ដាធ្វើឲ្យរបស់ប្រើប្រាស់ប្រភេទអេឡិចត្រនិចចាស់ៗមួយចំនួន ត្រូវបានបោះបង់ និងកប់ចោល គួរអោយសោកសា្ដយ ខណៈដែលផលិតផលទាំងនោះ ក៏ជាជំហានចាប់ផ្ដើមដំបូងនៃប្រទេសកម្ពុជារបស់យើងផងដែរ។

លោក អុិន មាន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលនឹកស្មានមិនដល់ និងគួរឲ្យរំភើបនោះ នាពេលថ្មីៗនេះ លោក អ៊ិន មាន បានប្រកាស ក៏ដូចជាកំពុងតែដំណើរការសាងសង់នូវសារមន្ទីរកុំព្យូទ័រកម្ពុជា ដើម្បីទុកជាកន្លែងដាក់តាំងបង្ហាញរំលឹកដល់អនុស្សាវរីយ និងចូលរួមក្នុងការលើកតម្កើង​ និងអភិរក្សស្នាដៃសាស្រា្តចារ្យ ក៏ដូចជាអ្នកជំនាញនានាទៅលើកម្មវិធីកុំព្យូទ័រ(Software) របស់ខ្មែរយើង និងជាពិសេសទៅលើកម្មវិធីដែលមានឈ្មោះថា«​ Khmer In Office» ឫក៏​ KIO ដោយជាកម្មវីធីដំបូងបង្អស់ដែលអាចសរសេរជាអក្សរខ្មែរនៅលើកុំព្យូទ័រ នាកំឡុងទសវត្សរ៍៨០ ក្នុងគោលបំណងទុកជាឯកសារដល់កូនៗខ្មែរជំនាន់ទំនើបក្រោយៗ អាចទៅទស្សនា និងសិក្សាស្វែងយល់ពីការវិវដ្ដទំនើបកម្មរបស់ប្រទេសយើងនាជំនាន់មុនផងដែរ។

លោក​​ អ៊ិន មាន កំពុងពិនិត្យកន្លែងសាងសង់

យ៉ាងណាមិញ សម្រាប់បេសកម្មក៏សកម្មមួយនេះ លោក​​​ អ៊ិន មាន បានចំណាយកម្លាំងញើសឈាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីស្វះស្វែងស្រាវជ្រាវរកបុគ្គល និងអ្នកជំនាញនានា ទៅលើកម្មវិធីកម្មវិធីកុំព្យូទ័រ(Software)ចាស់ៗទាំងនោះ ដើម្បីអាចយកត្រលប់មកដាក់បង្ហាញជាថ្មីម្ដងទៀត ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ដាក់បង្ហាញស្នាដៃបង្កើតឡើងដោយខ្មែរ ដើម្បីអាចឲ្យមហាជននាពេលបច្ចុប្បន្ន និងអនាគត ដែលមិនធ្លាប់មានឪកាសប្រើប្រាស់ និងមិនធ្លាប់ឃើញ បានទស្សនាយល់ដឹងពីភាពទំនើបកម្មផលិតផលមួយចំនួននោះផងដែរ។

ទន្ទឹមជាមួយគ្នានេះដែរ សារមន្ទីរកុំព្យូទ័រកម្ពុជា​ ដែលកំពុងតែដំណើរការស្ថាបនាសាងសង់ដោយ លោក​ អ៊ិន មាននេះ ក៏ត្រូវការការចូលរួមឧបត្ថម្ភថវិកាក្នុងការកសាង ផងដែរ។ ដូច្នេះសម្រាប់អ្នកដែលចង់ចូលរួមអាចទំនាក់ទំនងតាមរយៈ ៖

Facebook: HTTPS://Facebook.com/inmean

Telegram: HTTPS://t.me/inmeanofficial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]