ថៃ៖ ពិតណាស់ តារាសម្ដែងដ៏មានប្រជាប្រិយភាព ទាំងប៉ុន្មាននាក់ខាងក្រោមនេះ បច្ចុប្បន្ននៅតែមានភាពល្បីល្បាញមិនថមថយនោះឡើយ បើទោះបីជាអ្នកខ្លះបានចូលខ្លួនប្រឡូកសិល្បៈភាពយន្តនេះរាប់សិបឆ្នាំមកហើយក៏ដោយ។

ទន្ទឹមនឹងនេះដែរ ស្របនឹងអាជីពសិល្បៈជោគជ័យហើយនោះ បើនិយាយពីរឿងរ៉ាវស្នេហារបស់តារាប្រុសស្រីទាំងនេះក៏សមប្រកប ពោលគឺស្នេហារបស់ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជូនហ្វេនៗនៅលើបណ្ដាញសង្គមឲ្យលួចច្រណែនស្ទើរគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះទៀតសោត អ្វីដែលមហាជនក៏ដូចជាអ្នកគាំទ្រកាន់តែពេញចិត្តនិងកាន់តែចាប់អារម្មណ៍នោះ គឺថាខាងប្រុសសុទ្ធតែមានអាយុច្រើនៗជាងខាងស្រី ដោយគូខ្លះខាងប្រុសមានអាយុបងខាងស្រីរហូតដល់ទៅជាង ១០ឆ្នាំក៏មាន ប៉ុន្តែទំនាក់ទំនងរបស់ពួកគេនៅតែស្រលាញ់គ្នាល្អូកល្អើនមិនចាញ់គូស្នេហ៍ដែលមានអាយុស្មើគ្នាប៉ុន្មាននោះឡើយ៕

ពួកគេទាំងនោះរួមមាន៖

១.Punpun Sutatta

គូស្នេហ៍របស់តារាស្រីរូបនេះ គឺមានអាយុបងនាងរហូតដល់ទៅជាង ១៤ឆ្នាំឯណោះ។ ដោយនាងមានអាយុ ២៤ឆ្នាំ ឯគូស្នេហ៍នាងមានអាយុ ៣៨ឆ្នាំ។

Punpun និងគូស្នេហ៍
Punpun និងគូស្នេហ៍

២.Petch Karoonpon

តារាសម្ដែងប្រុសរូបនេះក៏ស្រលាញ់មនុស្សស្រីខុសជំនាន់រហូតដល់ទៅ ២១ឆ្នាំ។ ដោយលោកមានអាយុ ៤៦ ឯសង្សាររបស់លោកមានអាយុទើបតែ ២៥ឆ្នាំ។

Petch Karoonpon និងមិត្តស្រី

៣.New Wongsakorn និង Nao Tisanart

តារាមួយគូនេះក៏ខុសអាយុគ្នាឆ្ងាយដែរ ដោយ New មានអាយុ ៤១ឆ្នាំ ឯ Now ទើបតែ ២៨ឆ្នាំប៉ុណ្ណោះ។

New Wongsakorn និង Nao Tisanart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]