កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងសង្គមបច្ចុប្បន្នការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការធ្វើវីដេអូចែករំលែកនូវចំណេះដឹង បទពិសោធន៍ថ្មីៗក៏មានមិនតិចនាក់ផងដែរ។ ពិតណាស់ ការចែករំលែកនូវរឿងរ៉ាវល្អៗនៅក្នុងបណ្ដាញសង្គមពិតជារឿងមួយដ៏ល្អបំផុត សម្រាប់ប្អូនៗជំនាន់ក្រោយអាចយកទៅសិក្សាដោយខ្លួនឯងបន្ថែមបាន។
មួយវិញទៀត បើទោះបីមានការបង្កើតវីដេអូ និយាយពីរឿងអប់រំក្នុងប្រធានបទល្អៗច្រើនកម្រិតណាស់ក៏ដោយ ក៏គេនៅតែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចនៅតែមើលរំលង មិនសូវតាមដានប៉ុន្មានឡើយ តែក៏នៅមានមនុស្សមួយចំនួនធំចូលចិត្តបុគ្គលបង្កើតវីដេអូប្រភេទបែបនេះ។ ក្នុងនោះដែរ អ្វីដែលគេចាប់អារម្មណ៍ឃើញនោះ មានផេកចំនួន៤ដែលបង្កើតឡើងដោយស្ត្រីខ្មែរ ទទួលបានការគាំទ្រខ្លាំង រាល់វីដេអូបង្ហោះម្ដងៗមានអ្នកចូលទស្សនាច្រើនតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្ត្រីខ្មែរទាំង៤រូប ដែលមានមហាជនស្កាល់ច្បាស់តាមរយៈ ការផ្ដល់យោបល់ ចំណេះដឹង អប់រំ និងជួយដោះស្រាយបញ្ហានោះមានដូចជា៖
១៖ វីជេ ណាណា
វីជេ ណាណា ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាស្ត្រីមួយរូប ដែលមានចំណេះដឹងជ្រៅជ្រះ ជាពិសេសតែងតែបង្ហោះវីដេអូនិយាយលើកទឹកចិត្ត ផ្ដល់គំនិតថ្មីល្អៗទៅកាន់មហាជនបានដឹង និងយល់កាន់ច្បាស់ ហើយជួយដោះស្រាយបញ្ហាផងដែរ។
២៖ អ្នកស្រី ម៉ីសន សុធារី
អ្នកស្រី ម៉ីសន សុធារី ជាអ្នកនិពន្ធមួយរូបដ៏ល្បី ហើយក៏ជាអ្នកដែលនិយមបង្ហោះវីដេអូចែករំលែកពីគំនិតល្អ និងចំណេះដឹងថ្មីៗជូនដល់អ្នកទស្សនាលើបណ្ដាញសង្គមផងដែរ។
៣៖ កញ្ញា កូន ចាបមាស
កញ្ញា កូន ចាបមាស បើទោះបីទើបតែចាប់ផ្ដើមក្នុងការតែងនិពន្ធ ប៉ុន្តែនាងក៏ឧស្សាហ៍ចេញវីដេអូ និយាយរៀបរាប់ពីរឿងល្អ គំនិតថ្មី និងបទពិសោធន៍ថ្មីៗទៅកាន់អ្នកលេងបណ្ដាញសង្គមផងដែរ។
៤៖ A Dose of Cath
A Dose of Cath ត្រូវបានគេស្គាល់ច្បាស់ថា ជាអ្នកផ្ដល់យោបល់ដ៏ល្អពាក់ព័ន្ធជាមួយបញ្ហាផ្លូវភេទ ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែយល់ច្បាស់ពីវិធីសាស្ត្រការពារនៃជំងឺឆ្លងកាមរោគផ្សេងៗ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]