បរទេស៖ កាលពីថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ បានលើកឡើងពីកម្មវិធី កម្រាលព្រំក្រហម Brit Awards នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលពោរពេញទៅដោយមានភាពអ៊ូអរ ជាមួយនឹងការបង្ហាញខ្លួនរបស់ តារាចម្រៀងស្រីល្បីឈ្មោះ Adele ។
ដោយឡែក ការចូលរួមក្នុងកម្មវិធីលើកនេះ តារាស្រី Adele បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ព្រោះមិនត្រឹមតែមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាតតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ថែមទាំងបានពាក់គ្រឿងអលង្កាដ៏ប្រណីត ដែលជាចិញ្ចៀនពេជ្រភ្លឺចែងចាំង ក្នុងម្រាមដៃ និងត្រូវគេដឹងទៀតថា បានធ្វើឡើង ដោយអ្នករចនាគ្រឿងអលង្ការដ៏ល្បីល្បាញ Lorraine Schwartz ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើនមានការសង្ស័យ ពីដំណឹងភ្ជាប់ពាក្យ រវាងតារាចម្រៀងស្រីរូបនេះ និងគូស្នេហ៍របស់ខ្លួន លោក Rich Paul ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា តារាស្រី Adele និងអ្នកជំនួញ លោក Rich Paul បានបង្ហាញទំនាក់ទំនងស្នេហា ជាសាធារណៈ ក្នុងខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្នុងរូបភាពដែលអ្នកទាំងពីរ កំពុងមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ NBA ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]