កូរ៉េខាងត្បូង៖​ ដូចជាប្រិយមិត្តដឹងស្រាប់ហើយថាផលិតកម្ម YG Entertainment បានបញ្ជាក់ថាសមាជិក T.O.P នឹងចាកចេញពីភ្នាក់ងារ នៅពេលដែលកិច្ចសន្យារបស់លោកក្នុងនាងជាសមាជិក BIGBANG បានបញ្ចប់។

តាមប្រភពដដែលបានបញ្ចាក់ថា ហេតុដែលចាកចេញពី YG ដោយសារតែគ្រោងនឹងពង្រីកវិសាលភាពនៃសកម្មភាពផ្ទាល់ខ្លួនរបស់លោកក្រៅពីការផ្សព្វផ្សាយជាមួយ BIGBANG ជាមួយនឹងការធ្វើសហគ្រិន នៃអាជីពថ្មីរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅថ្ងៃទី ៨ ខែកុម្ភៈ T.O.P បានធ្វើការអាប់ដេតជាលើកដំបូងក្រោយដំណឹងដែលបានចាកចេញ ដោយបង្ហោះនៅក្នុងប្រអប់ Story ក្នុងគណនី Instagram របស់លោក ហើយបាន ដោយបានសរសេរថា «HAPPY» ចំណែកការបង្ហោះទី ២ បានសរសើរថា «I'm so HAPPY» ដោយបូករួមទៅនឹង រូបថត នៃស្នាមញញឹមរបស់តារាប្រុសរូបនេះផងដែរ។

យ៉ាងណាមិញ តាមរយៈការបង្ហោះនេះ ដូចជាទំនង តារាប្រុសរូបនេះ ចង់បង្ហាញអារម្មណ៍ ពីការចាកចេញពីទ្រនំចាស់ ដែលបាននៅជាង ១៦ ឆ្នាំមកនេះ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ មិនដឹងថា ការបង្ហោះនេះ ចង់សំដៅនៅលើអ្វីឡើយ។

ទន្ទឹមនឹងនេះដែរទោះបីជារូបលោកបានចាកចេញ មិនបន្តកុងត្រា តែលោក T.O.P និងសមាជិក BIGBANG ផ្សេងទៀតកំពុងត្រៀមខ្លួនសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេក្នុងនាមជាក្រុមដែលមានសមាជិក ៤ នាក់នៅរដូវផ្ការីកខាងមុខនេះដូច្នេះដែរ៕

ប្រភព៖ gstarlive

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព ដែលលោកបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]