នូវែលសេឡង់៖ ជំងឺរាតត្បាត COVID-19 នឹងមិនបញ្ចប់ជាមួយនឹងវីរុសបម្លែងខ្លួនថ្មីអូមីក្រុងទេ ហើយ នូវែលសេឡង់ នឹងត្រូវត្រៀមខ្លួនសម្រាប់វីរុសបម្លែងខ្លួនថ្មីទៀតនៅឆ្នាំនេះ។ នេះបើតាមនាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានថ្លែង កាលពីថ្ងៃអង្គារ កុម្ភៈ ទី៨ នៅក្នុងឱកាសថ្លែងសុន្ទរកថាដំបូង ក្នុងសភាសម្រាប់ឆ្នាំ២០២២។
ការព្រមានរបស់លោកស្រី Ardern បានធ្វើឡើង នៅពេលដែលក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាក្នុងរដ្ឋធានី Wellington ដោយទាមទារឱ្យបញ្ចប់វិធានការរឹតបន្តឹងលើមេរោគឆ្លង និងវិធានការចាក់វ៉ាក់សាំង នៅក្នុងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី Ardern បានប្រាប់សមាជិកសភានៅក្នុងសុន្ទរកថាដែលត្រូវបានផ្សាយផ្ទាល់ថា វីរុសបម្លែងខ្លួនថ្មីអូមីក្រុង នឹងមិនមែនជាវីរុសចុងក្រោយដែលយើងនឹងប្រឈមមុខនៅឆ្នាំនេះនោះទេ។
នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា៖
រដ្ឋាភិបាលរបស់ Ardern បានអនុវត្តវិធានការរឹតត្បិតជំងឺរាតត្បាតដ៏តឹងតែងបំផុតមួយចំនួននៅក្នុងប្រទេសនូវែលសេឡង់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាល បានកំពុងព្យាយាមការពារមេរោគឆ្លង។
គួរបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាលនូវែលសេឡង់ បានជួយបង្ការការឆ្លង និងរក្សាការស្លាប់នៅទាប។ នូវែលហ្សេឡង់ មានប្រជាជនចំនួន ៥ លាននាក់ មានករណីឆ្លងជំងឺកូវីដ-១៩ ប្រមាណ ១៨.០០០ ករណី រហូតមកដល់ពេលនេះ និង ៥៣ នាក់ស្លាប់។ទន្ទឹមនេះដែរ លោកស្រី Ardern បានប្រាប់វិទ្យុនូវែលសេឡង់ថា ករណីឆ្លងខ្ពស់បំផុតរបស់វីរុសអូមីក្រុង របស់ប្រទេសនេះ អាចស្ថិតនៅក្នុងខែមីនា ជាមួយនឹងករណីប្រចាំថ្ងៃចន្លោះពី ១០,០០០ ករណី ទៅ ៣០,០០០ ករណី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]