កម្សាន្ត៖ បច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជារបស់យើង សម្រាប់ការស្រលាញ់ភេទដូចគ្នាគឺកាន់តែបើកទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។ ជាហេតុធ្វើឲ្យអ្នកដែលមានស្នេហាខុសធម្មជាតិទាំងឡាយ កាន់តែហ៊ានបើកចំហរអំពីរឿងស្នេហារបស់ពួកគេជាសាធារណៈ ហើយក៏មានផលិតករភាពយន្តនានាហ៊ានយករឿងបែបស្នេហាបុរសនឹងបុរស ឬយើងហៅថា Boy's Love (BL) នេះ យកមកផលិតជាខ្សែភាពយន្តរហូតទទួលបានការគាំទ្រច្រើន។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ មានផលិតកម្មភាពយន្តជាច្រើន បានបង្កើតឲ្យមានរឿងស្នេហាបុរសនឹងបុរសនេះ ជាបន្តបន្ទាប់ ហើយអ្នកទស្សនាពិតជាពេញចិត្តខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅពេលដែលមហាជនបានទស្សនាស្នាដៃ របស់តារាសម្ដែងប្រុសវ័យក្មេង និងមានសមត្ថភាពទាំងប៉ុន្មាននាក់ខាងក្រោមនេះ ដែលបានសម្ដែងនៅក្នុងរឿងទាំងនោះ ពួកគេពិតជាសម្ដែងបានយ៉ាងសាកសម និងពោរពេញដោយភាពពូកែ ទើបធ្វើឲ្យគ្រប់ឈុតឆាកស្នេហារបស់ពួកគេនៅក្នុងរឿង មើលទៅចូលតួបានល្អ សមគ្នាដូចគូស្នេហ៍ពិតៗ អ្នកគាំទ្រពេញចិត្តស្ដូកតែម្ដង៕
ពួកគេទាំងនោះរួមមាន៖
១.ឱម ចាន់ដេវីដ និង ម៉ី ច័ន្ទក្សត្រា
Freshie boy លំដាប់រងទី៤ ឆ្នាំ ២០២០ លោកដេវីដ ក៏បានចាប់ដៃគូសម្ដែងជាមួយតារាពន្លកថ្មីដូចគ្នា ហើយព្រមទាំងបានសម្ដែងបានយ៉ាងសម និងទទួលបានការគាំទ្រច្រើនខ្លាំងក្នុងរឿង «ស្អប់=ស្រលាញ់»។
២.លី ម៉ៃកូ និង វ៉ាន់ថៃ
ដោយសារតែតារាមួយគូនេះ គឺជាគូស្នេហ៍ពិតនឹងគ្នា ទើបធ្វើឲ្យពួកគេសម្ដែងរឿង «មេឃខៀវ» រឹតតែល្អ និងសមគ្នាខ្លាំង។
៣.វ៉ាន់ថៃ និង ជា លាងឆេ
អ្នកទាំងពីរក៏កំពុងថតរឿងមួយជាមួយគ្នា គឺរឿង «ព្រះចន្ទញញឹម» ដែលនឹងត្រៀមបង្ហាញខ្លួននាពេលឆាប់ៗ។
៤.ខេស៊ីង និង ខាត់ សម្បត្តិកិត្យា
តារាប្រុសទាំងពីរនេះ ក៏ធ្លាប់បានចាប់ដៃគ្នាសម្ដែងក្នុងរឿង «មេឃខៀវ» និងសម្ដែងបានយ៉ាងស្និទ្ធ និងស័ក្ដិសម។
៥.នូ ឧសភា និង វុធ ថុង
តារាប្រុសពីររូបនេះ ក៏បានចាប់ដៃគ្នាថតរឿងបែបនេះជាលើកដំបូង ហើយរឿងដែលពួកគេថតក៏នឹងត្រៀមចេញផ្សាយនាពេលខាងមុខ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]