ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ករណីអ្នកឆ្លងកូវីដ១៩ អូមីក្រុង កាន់តែកើនឡើងជាលំដាប់ ជាពិសេសថ្ងៃនេះចំនួនអ្នកឆ្លងកើនឡើងដល់២០០នាក់ជាងក្នុងសហគមន៍ ដែលនេះទាមទារឱ្យប្រជាពលរដ្ឋទាំងអស់គ្នារួមសហការ​​ កាត់បន្ថយការជួបជុំនានា ក្នុងកំឡុងពេលនេះសិន។

ដោយឡែក បើយាមតាមរយៈសារជាសំឡេង ថ្ងៃទី៨ ខែកុម្ភៈ ពេលល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋកាត់បន្ថយ​ការផឹកស៊ីជួបជុំ កម្សាន្ត​សប្បាយ ដោយសារតែករណីឆ្លងអូមីក្រុង​កំពុង​រាលដាលយ៉ាងច្រើន​ក្នុងរាជធានីភ្នំពេញ ខណៈថ្ងៃនេះ មាន២២៣ករណី ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុសូមបងប្អូនទាំងអស់ មេត្តាប្រកាន់ខ្ជាប់ចំពោះ​ ច្បាប់រដ្ឋបាល ៣កុំ៣ការពារ រៀងរាល់ពេលចេញក្រៅ និងកាត់បន្ថយការជួបជុំ ផឹកសុី តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

សូមចូលស្តាប់សារសម្លេងរបស់ សម្តេចតេជោ ហ៊ុន សែន ខាងក្រោម៖

វិដេអុសារសម្លេង សម្តេចតេជោ ហ៊ុន សែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]