កម្សាន្ត៖ បច្ចុប្បន្ន គេកត់សម្កាល់ឃើញមានមនុស្សភាគច្រើនមិនថាប្រុសឬស្រីឡើយ តែងតែប្រាថ្នាចង់បានទម្រង់មុខតូចរាងអក្សរV រហូតមានអ្នកខ្លះទៅចាក់និងកែទម្រង់មុខក៏មាន។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះធ្លាប់ឆ្លងកាត់កាំបិតវះកាត់កែសម្ផស្សជាច្រើនលើក ទម្រាំទទួលបានទម្រង់មុខដែលខ្លួនឯងពេញចិត្ត ស្របពេលដែលផ្នែកកែសម្ផស្សកាន់តែជឿនលឿនយ៉ាងដូច្នេះ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់អ្នកសិល្បៈវិញម្ដង គេឃើញថាមានសិល្បករសិល្បការិនីជាច្រើន សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត ស្រស់សង្ហាគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត មានតារាមួយចំនួននៅតែអាចរក្សាមុខមាត់ស្អាតពីធម្មជាតិបាន ដោយមិនធ្វើការវះកាត់កែសម្ផស្សឡើយ។ មួយវិញទៀត បើនិយាយពីសិល្បការិនីខ្មែរវិញ គេកត់សម្គាល់ឃើញថាទោះមិនផាត់មុខ ឬផាត់មុខក៏នៅតែស្អាតគួរឲ្យចាប់ងារម្មណ៍ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ថ្មីៗនេះគេចាប់ងារម្មណ៍ឃើញតារាស្រីវ័យក្មេងចំនួន៤នាក់ ដែលមិនធ្វើការវះកាត់ ហើយមានមុខផ្ពាល់ប៉ោងៗ តែមើលទៅស្រស់សោភា ឃ្យូតគួរឲ្យក្នាញ់តែម្ដង។ ដោយតារាស្រីមានទម្រសង់មុខផ្ពាល់ប៉ោងៗតែស្អាតទាក់ទាញនោះមានដូចជា៖
១៖ កញ្ញា Stella
២៖ កញ្ញា ឈិន មុន្នីនាថ
៣៖ កញ្ញា អាង សុជាតា
៤៖ កញ្ញា ដេត ស្រីនាថ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]