រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៍មាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ទទួលចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទៅទទួលចាក់វ៉ាក់សាំងដូសទី៤។

ក្នុងនោះ បើតាមសេចក្តីជូនព័ត៍មានរបស់ក្រសួង បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសំឡេង កាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសវីរុសបម្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងមានករណីឆ្លងថ្មី បន្តកើនឡើងជាបន្តបន្ទាប់គួរឱ្យមានការព្រួយបារម្ភ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ផងដែរនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមក្រើនរំលឹកជម្រាបជូនដល់សាធារណជន ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ដល់ប្រជាពលរដ្ឋទូទៅ នៅរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីជូនព័ត៍មានពិស្តារដូចខាងក្រោម៖

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួង
សេចក្តីជូនព័ត៍មានរបស់ក្រសួង
សេចក្តីជូនព័ត៍មានរបស់ក្រសួង
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]