បរទេស៖ តារាចម្រៀងស្រីដ៏ល្បី Selena Gomez បានធ្លាប់​ឆ្លងកាត់​រឿង​ស្នេហា​ជាច្រើន ប៉ុន្តែ​តារាស្រីរូបនេះសុទ្ធតែ​បាន​បញ្ចប់​ដោយ​មិន​សមបំណង ជាមួយនឹងទំនាក់ទំនងជាមួយ Nick Jonas Justin Bieber ឬក៏ The Weeknd ជាដើម ដែលស្នេហាត្រូវបានបញ្ចប់ដោយល្អក់កករ

ជាក់ស្តែង កាលពីថ្មីៗនេះ តារាស្រីរូបនេះ បានចេញចម្រៀង ដែលមានចំណងជើងថា «Let Somebody Go» ដោយ Selena បានធ្វើការសហការជាមួយ ក្រុមចម្រៀងបុរសអង់គ្លេស ​Coldplay។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តាមរយៈ អត្ថន័យបទចម្រៀង អ្នកទាំងពីរ បានយក ពិសោធ​ផ្ទាល់​ខ្លួន​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​របស់​ពួក​គេ​ ជាមួយនឹអ​ទំនាក់​ទំនង​ត្រូវ​បាន​បញ្ចប់ ដែលជម្រុញឱ្យអ្នកស្តាប់ បានដឹងអំពីអារម្មណ៍ របស់ពួកគេ ដែលមានការខកចិត្ត ទៅនឹងរឿងស្នេហាមិនសមបំណង។

យ៉ាងណាមិញ បទចម្រៀងមួយនេះ បានចេញ​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ដែល បទចម្រៀងនេះអាចនឹងជួយសម្រាលរាល់បេះដូងត្រូវបានជួបស្នេហាប្រេះស្រាំ ឬឯកា ក៏ដូចជាអ្នកកំពុងតែជួបវិបត្តិស្នេហាដូច្នេះដែរ៕

ប្រភព​៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]