ខេត្តព្រៃវែង៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ក្រោយមាននារីជាកូនក្រមុំវ័យ១៧ឆ្នាំម្នាក់ បានសម្រេចចិត្តរត់ចេញពីផ្ទះចោលកូនកំលោះ នៅយប់ផ្សំដំណេក ដោយមិនដឹងមូលហេតុ ខណៈឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរក។
គួរជម្រាបផងដែរថា ករណីបាត់ខ្លួនកូនក្រមុំនៅយប់ផ្សំដំណេកនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ នៅចំណុចភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កូនក្រមុំដែលរត់ចេញពីផ្ទះខាងលើមានឈ្មោះ វៃ វិច្ចរ៉ា (ហៅ ស្រីវីន) អាយុ១៧ឆ្នាំ នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
សមត្ថកិច្ចបានបញ្ជាក់ថា កូនស្រីដែលបាត់ខ្លួននេះ គឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូនកំលោះ) ក្នុងថ្ងៃផ្សំដំណេក មិនទាន់មាននរណាដឹងរូបនាងទៅណានោះទេ។ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋ បើបានប្រទះឃើញនារីខាងលើ សូមរាយការណ៍មកមជ្ឈមណ្ឌលប្រចាំបញ្ជាលេខ១១៧ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឬទំនាក់ទំនងទៅឪពុកនារីរូបនោះ តាមរយៈលេខទូរស័ព្ទ ០១២ ៧១១ ៣៨៧៕
ប្រភព៖ KPT
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]