តៃវ៉ាន់៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្មីៗនេះ បានឲ្យដឹងថា តារាប្រុស លោក Jerry Yan និង លោក Vanness Wu បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយជាមួយគ្នា ព្រមទាំងបានធ្វើឲ្យហ្វេនៗជាច្រើន កាន់តែយកចិត្តទុកដាក់ បន្ទាប់អ្នកទាំងពីរ បានចេញមកបង្ហើបពីរឿងការងារ និងជីវិតឯកជន បច្ចុប្បន្ននេះ ដោយមិនបានទាក់ទងគ្នា អស់រយៈពេល៥ឆ្នាំ មកហើយ។

មិនត្រឹមតែប៉ុណ្ណោះ លោក Jerry Yan ថែមទាំងបានចែក​រំលែក​ ពីរឿងរ៉ាវ ដែលរូបលោក និង​​សមាជិក​ក្រុម F4 មិន​សូវ​ស្និទ្ធស្នាលនឹងគ្នា ​ទៀតផង។ ដូច្នេះហើយ បន្ទាប់ពី ក្រុមនេះ ត្រូវបានរំសាយ សមាជិកម្នាក់ៗ ហាក់មមាញឹកជាមួយជីវិត ក៏ដូចជា ការងាររៀងៗខ្លួន ព្រមទាំងមិនសូវមានឱកាសបានជួបគ្នាទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ សម្រាប់ លោក Vanness Wu ដែលជាអតីតសមាជិក F4 ម្នាក់ ក៏​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ F4 ត្រូវ​រំសាយ​ បន្ទាប់​ពីដំណើរការអស់​រយៈពេល ៦ ឆ្នាំ។ ជាពិសេស មូលហេតុធំជាងគេ នោះគឺ ដោយសារតែនៅពេលនោះ សមាជិកទាំងអស់ ហាក់មិនទាន់ពេញវ័យ មិនអាចគ្រប់គ្រង ឥរិយាបទផ្ទាល់ខ្លួន ដែលនាំឱ្យកើតមានជ.ម្លោះ ក្នុងក្រុមជាញឹកញាប់។

គួររំឮកផងដែរថា ក្រុមចម្រៀង F4 របស់តៃវ៉ាន់ គឺជាក្រុមចម្រៀងដ៏ល្បី និងមានការគាំទ្រពីទស្សនិកជនជាច្រើន ដែលបានបង្ហាញខ្លួន ជាលើកដំបូងក្នុងឆ្នាំ ២០០១ ក្រោយពី មានការចាប់អារម្មណ៍ទៅលើរឿង «Meteor Garden» ។ តែក្រោយមក នៅឆ្នាំ ២០០៧ ដោយសារតែជ.ម្លោះ ពួកគេ ក៏បានបដិសេធមិនបន្តកិច្ចសន្យា ជាមួយក្រុមហ៊ុនគ្រប់គ្រង ហើយក៏ត្រូវបានរំសាយជាផ្លូវការ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jerry Yan 
Vanness Wu
Jerry Yan និង Vanness Wu
Jerry Yan និង Vanness Wu
ក្រុម F4
ក្រុម F4

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]