តារាកម្សាន្ត៖ កញ្ញា ហង្ស ម៉ានីតា ជាកូនកាត់ខ្មែរ-បារាំង មានការសិក្សាខ្ពស់ អាចនិយាយបាន៤ភាសា(ខ្មែរ អង់គ្លេស បារាំង និង អេស្ប៉ាញ) ហើយក៏ធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីសម្រស់លក្ខណៈអន្តរជាតិមកពីមុនដែរ និងធ្លាប់ តំណាងឲ្យកម្ពុជាក្នុងការប្រកួតប្រជែង Miss Tourism metropolitan international ២០១៦ ដោយទទួលបានចំណាត់ថ្នាក់ជាលំដាប់រងទី២ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ ក្រោយពេលដែលអតីតបវរកញ្ញាខ្មែររូបនេះ មានមុខមាត់ស្រដៀងគ្នាទៅនឹងម្ចាស់មកុដMiss World ២០១៣ នាង Megan Young ដែលជាបវរកញ្ញាប្រទេសហ្វីលីពីន។
ជាក់ស្តែងបើយើងក្រលេកមើលរូបថតជាច្រើនសន្លឹករបស់អ្នកទាំងពីរ គឺទាំងម៉ានីតា និងMegan Young គឺថាអាចនឹងច្រលំដោយសារតែអ្នកទាំងពីរគឺមានមុខមាត់សឹងតែដូចគ្នាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ខណ:ដែលកម្មវិធីMiss Universe ឆ្នាំ២០២២ ខិតជិតចូលមកដល់ មហាជន និងជាពិសេសហ្វេនៗជាច្រើន បានបញ្ចេញមតិនិងចង់ឃើញកញ្ញា ហង្ស ម៉ានីតា ជាកូនកាត់ខ្មែរ-បារាំង ចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាតើម៉ានីតា សម្រេចចិត្តយ៉ាងណានៅឡើយទេ៕
ចង់ឃើញថាតើអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]