ចិន៖ មកទល់នឹងពេលបច្ចុប្បន្ននេះ តារាស្រី Fan Bingbing នៅតែទទួលបានការសរសើរពីសម្រស់ ដ៏អស្ចារ្យ ស្រស់ស្អាតបែបធម្មជាតិ ដែលធ្វើឲ្យនាងមានភាពល្បី​ល្បាញពេញ​ទ្វីប​អាស៊ី និង​ឈាន​ដល់​កម្រិត​អន្តរជាតិ។

ដោយឡែក ថ្មីៗនេះ នៅលើគណនីបណ្តាញសង្គមមួយ បានចែករំលែកពីរូបភាពរបស់ តារាស្រីរូបនេះ កាលពីច្រើនឆ្នាំមុន ក្នុងពេលដែលនាងមានវ័យ ១៩ ឆ្នាំ។ នៅក្នុងនោះដែរ Fan Bingbing បង្ហាញពីសម្រស់ដ៏ទាក់ទាញ តាំង​ពី​មុខ​តូច​ រហូត​ដល់​ស្បែក​ស​រលោង ជាមួយនឹងស្ទីលតែងខ្លួន​បែប​សាមញ្ញ សុភាព ប្លែក​ពី ​រូបភាព​ប្រណីតៗ ​នា​ពេល​បច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ បើទោះបីជា ពេលនេះ នាងមានអាយុកាន់តែច្រើនក្ដី តែមើលទៅ មុខមាត់កាលពីមុនហាក់មិនប្រែប្រួលខ្លាំងនោះទេ ដែលធ្វើឲ្យនាងទទួលបានការសរសើរសាជាថ្មីពីសាធារណជន ទៅលើការថែរក្សាបាននូវភាពវ័យក្មេងបែបនេះ៕​

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]