រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៤ និង ៣០នាទី ល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ នៅ​សណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដែលស្ថិតនៅផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលសមត្ថកិច្ច និងអជ្ញាធរជំនាញបានចុះធ្វើអន្តរាគមន៍បង្រ្កាបករណីជម្រិតទារប្រាក់។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានបាន​ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ប្រដាប់ដោយកាំ.ភ្លើ.ងវែងខ្លីគ្រប់ដៃ បានមកដល់សណ្ឋាគារ ដែលមានយីហោ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត មួយកន្លែងខាងលើ។ ភ្លាមនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បាននាំគ្នា ធ្វើការឡោមព័ទ្ធជុំវិញ និងសម្រុកបុកចូលទៅក្នុងកន្លែងខាងលើ យ៉ាងប្រញាប់ប្រញាល់។ ​ លុះដល់​ពេល​ដែលកម្លាំងកងរាជអាវុធហត្ថចុះ​ប្រតិបត្តិការបង្ក្រាបជនសង្ស័យ នៅក្នុងសណ្ឋាគារ និងក្លឹបកម្សាន្ត​ខាងលើ អស់រយៈពេលជាង ១ម៉ោងរួចមក ទើបបានឃើញនាំខ្លួនបុរសជាជនសង្ស័យជាជនជាតិចិន ចំនួន ៦នាក់ ចេញមកខាងក្រៅ បណ្តើរដាក់ក្នុងរថយន្ត និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អស់បាត់ទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា ប្រតិបត្តិការចុះបង្រ្កាបនេះបានបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវ ដោយមានអ្នកខ្លះចុះថតរូប ដែលបានបង្កជាការស្ទះចរាចរណ៍បន្តិចបន្ទួតថែមទៀតផង៕

ប្រភព៖: ហ្វេសប៊ុក កោះសន្តិភាព

សមត្ថកិច្ចចុះបង្រ្កាបករណីជម្រិតទារប្រាក់
សមត្ថកិច្ចចុះបង្រ្កាបករណីជម្រិតទារប្រាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]