បរទេស៖ កាល​ពី​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ផលិតកម្ម SOOP របស់តារាស្រី Suzy បាន​បង្ហាញ​រូបភាព​ខ្លី ៗ​ សម្រាប់​ការ​ចេញ​បទ​ចម្រៀង​ឌីជីថល​ថ្មី​របស់ Suzy គឺ «Satellite» ដែលគម្រោង​សហការ​ជាមួយ​ផលិតករ Kang Hyun Min និងរូបនាង ដោយបាន​ចូល​រួម​ក្នុង​ការ​និពន្ធ​ទំនុក​ច្រៀង​ផងដែរ។

ជាមួយគ្នានេះដែរ បទចម្រៀងរបស់តារាស្រីរូបនេះ ដែលនឹង​បង្ហាញ​ពី​អារម្មណ៍ ក្នុងអត្ថន័យក្នុងនោះ ​ប្រាថ្នា​ចង់​បានអ្វីមួយ ប៉ុន្តែ​ក៏​មាន​ការ​លះបង់​ក្នុងការយកវាផងដែរ ចំណែកចង្វាក់ភ្លេង ​បានបំផុស​គំនិត​ដោយ​ប្រភេទ​ ប៉ុប​ របស់​ចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ នេះនឹងកត់សម្គាល់ការចេញបទចម្រៀងលើកនេះ ជាលើកដំបូងរបស់ Suzy ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ក៏ដូចជាការចេញបទចម្រៀងផ្លូវការលើកដំបូងរបស់នាងចាប់តាំងពីការចាកចេញ ជាផ្លូវការជាមួយ JYP Entertainment

ទោះបីជានាងបានចូលរួមនៅក្នុងអាល់ប៊ុមសហការ ឬ OSTs សម្រាប់រឿងរបស់នាងក៏ដោយ «Satellite» នឹងបង្ហាញពីការវិលត្រឡប់របស់ Suzy ក្នុងនាមជាតារាចម្រៀងក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់ពីការចេញអាល់ប៊ុមតូចទី ២ របស់នាង «Faces of Love» នៅក្នុង ២០១៨៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]