ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុង ខែកក្កដា និងដាក់ប្រើប្រាស់ជាផ្លូវការ នាអំឡុងខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះហើយ បើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងយ៉ាងដូច្នេះ។
ដោយឡែក ចំពោះផ្លូវល្បឿនលឿនដែលមានប្រវែងជិត២០០គីឡូម៉ែត្រ មួយនេះ ក្រោយដំណើរការសាងល្បងបានរយៈពេល២ខែ នឹងត្រូវប្រកាសឱ្យដំណើរការជាផ្លូវការ និងដាក់ប្រើប្រាស់ជាផ្លូវការ នាអំឡុងខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាថ្ងៃទី៩កុម្ភៈ ខណៈនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវដែលមានតម្លៃវិនិយោគប្រមាណ ២០០០លានដុល្លារនេះ អាចនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ខាងមុខនេះ។
ចំពោះការដាក់ឱ្យប្រើផ្លូវល្បឿនលឿននេះ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងផលិតវីដេអូ ពន្យល់ឬណែនាំដល់ពលរដ្ឋទាំងអស់អំពីការប្រើប្រាស់ផ្លូវនេះ ដើម្បីឱ្យអ្នកដំណើរទាំងអស់ មានងាយស្រួលក្នុងការបើកបរផងដែរ។ បន្ថែមពីលើនេះ សម្រាប់ម៉ូតូ និងរថយន្តដែលបើកបរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺមិនត្រូវអនុញ្ញាត្តិឱ្យប្រើប្រាស់ផ្លូវមួយនេះឡើយ។
យ៉ាងណាមិញ សូមជម្រាបថា ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២មីនា ឆ្នាំ២០១៩ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ផ្លូវនេះបានឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]