ភ្នំពេញ៖ ពិតណាស់ បើនិយាយដល់កំពូលតារាស្រីទាំង៤ខាងក្រោមនេះ ជឿជាក់ថាបងប្អូនប្រិយមិត្តទាំងចាស់ទាំងក្មេងប្រាកដជាស្គាល់ច្បាស់ជាមិនខាន នូវកិត្តិនាមក៏ដូចជាទេពកោសល្យ ភាពល្បីល្បាញដែលពួកគេបានសាងក្នុងវិថីសិល្បៈនេះ អស់រយៈពេលជាច្រើនឆ្នាំមក។

ជាគ្នានេះ មិនត្រឹមតែ នៅអាចរក្សាបានប្រជាប្រិយភាពឲ្យស្ថិតថេរប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីទាំង៤ដួងនេះថែមទាំងត្រូវបានមហាជនគោរពស្រលាញ់ឲ្យតម្លៃច្រើនលើសលប់ ថែមទាំងផ្តល់រហស្សនាមម្នាក់មួយថាជា«រាជនី» ទៀតផង ព្រោះថាអ្នកទាំង៤មានចំណុចលេចធ្លោរៀងខ្លួនដូចមួយបែបម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះចង់ដឹងថា កំំពូលតារាស្រីទាំង៤ដួងនោះជានរណា ហើយមានចំណុចលេចធ្លោអ្វី?

សូមទស្សនារូបភាពខាងក្រោម៖

១.មាស សុខសោភា 

ពិតណាស់ អ្នកនាង មាស សុខសោភា ជាកំពូលតារាចម្រៀងមួយរូប ដែលអាចហៅថាជារៀមច្បងផងដែរ ព្រោះថា អ្នកនាង បានប្រលូកក្នុងវិស័យចម្រៀងអស់ជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងប្រជាប្រិយភាពរបស់នាង មាស សុខសោភា ក៏ត្រូវមហាជនផ្ដល់រហស្សនាមថាជា«រាជនីសម្លេង» ដោយហេតុថា តារាស្រីរូបនេះ មានទឹកដមសម្លេងពីរោះក្រអួនក្រអៅបែបបំពេរ និង ផ្អែមមុត ពេលដែលបង្ហើរសំនៀងបែបមនោសញ្ចេតនាម្តងៗតែងតែធ្វើឱ្យអ្នកស្តាប់ដក់ចិត្ត លង់អារម្មណ៍ ស្លុងទៅតាមមន្តស្នេហ៍សំនៀងរបស់នាងដោយមិនដឹងខ្លួន ថែមទាំងអាចបត់បែនបានតាមគ្រប់ចង្វាក់ទៀតផង។

មាស​​ សុខសោភា
មាស​​ សុខសោភា

២.ហ៊ិន ច័ន្ទនីរត្ន័

ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងហើយ ហ៊ិន ច័ន្ទនីរត្ន័ គឺជាពិធីការិនីប្រចាំប៉ុស្ត៍បាយ័នមួយរូប ដែលអាចទាក់ទាញចិត្តអ្នកទស្សនាឲ្យស្រលាញ់គាំទ្រ ជាមួយនឹងទេពកោសល្យវោហាស័ព្ទ មិនចេះរីងស្ងួត។ លើសពីនេះ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រាងស្រឡូន សាច់សខ្ចីម៉ត់រលោង មុខមាត់ញញឹមស្រស់មានមន្តស្នេហ៍របស់នាង ត្រូវបានមហាជនអ្នកគាំទ្រសរសើរ និង បានដាក់រហស្សនាមថា «រាជិនីសម្រស់» ព្រោះថា មិនថាក្នុងស្ទាយ៍បែបណា ក៏ ច័ន្ទនីរត្ន័ នៅតែស្អាតលេចធ្លោ។

ហ៊ិន ច័ន្ទនីរត្ន័
ហ៊ិន ច័ន្ទនីរត្ន័

៣.មាន សូនីតា

កញ្ញា មាន សូនីតា ជាតារាស្រីដ៏លេចធ្លោ មិនត្រឹមតែក្នុងប្រទេសកម្ពុជានោះទេ តែនាងក៏មានភាពល្បីល្បាញសាយភាយនៅលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៀត មាន សូនីតា ជាតារាមួយរូបដែលដែលត្រូវមហាជនដាក់រហស្សនាមជា«រជនីក្រមា» ដោយសារតែ នាងបានលើកស្ទួយ ផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ តាមរយៈការច្នៃប្រឌិត ក្រមាឲ្យចេញជាសម្លៀកបំពាក់ ក៏ដូចជាគ្រឿងលំអរខ្លួនផ្សេងៗ ដ៏ស្រស់ស្អាត រចនាម៉ូដយ៉ាងទាន់សម័យ អាចពាក់បានចូលរួមកម្មវិធីនានា ពោពេញដោយភាពប្រណីតលេចធ្លោ។

មាន​ សូនីតា
មាន សូនីតា

៤.សុគន្ធ នីសា

ជាតារាចម្រៀងស្រី ទឹកដមសម្លេងផ្អែមស្រទន់ សុគន្ធ នីសា នៅតែបន្តក្តោបយកប្រជាប្រិយភាពរបស់ខ្លួនមិនឲ្យអន់ថយម្ដងណាឡើយ បើទោះបីជាបច្ចុប្បន្នអ្នកនាង មានគ្រួសាររួចទៅហើយក្តី។ ទន្ទឹមនឹងនេះ នីសា ក៏ត្រូវមហាជនដាក់រហស្សនាមថា«រាជនីសម្រស់» ដោយសារតែនាងពិតជាសាច់ចាំពិតមែន នៅតែរក្សាភាពក្មេងវ័យមិនមានស្នាមជ្រីវជ្រួញលើមុខ ថែមទាំងស្រស់ស្អាតបែបធម្មជាតិ មិនប្រែតាំងពីពេលចូលសិល្បៈមកទល់បច្ចុប្បន្ន៕

សុគន្ធ នីសា
សុគន្ធ នីសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា