ថៃ៖ អាចនិយាយបានថា បន្ថែមពីលើការរីកចម្រើននៃអាជីពការងារ សម្រាប់តារាសម្ដែងស្រី Yardthip ថែមទាំងមានជីវិតស្នេហា និងគ្រួសារ ដ៏មានសុភមង្គលខ្លាំង ក្រោយពីសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានរៀបការ ជាមួយនឹងអ្នកជំនួញ លោក Mek ព្រមទាំងមានកូនស្រីអាយុ៥ខែ ជួយជាចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ។
ថ្មីៗនេះវិញ Yardthip ក៏បានចេញមកបង្ហាញរឿងមួយដែលកំពុងតែធ្វើឲ្យនារីៗជាច្រើន កាន់តែច្រណែននឹងនាង បន្ទាប់ពី ត្រូវបានស្វាមីបណ្ដូលចិត្ត ផ្ដល់ភាពភ្ញាក់ផ្អើល ដើម្បីអបអរក្នុងឱកាសពិសេសនៃថ្ងៃបុណ្យក្តីស្រលាញ់ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ មិនត្រឹមតែទទួលបាន នូវភួងផ្កាកុលាបក្រហមដ៏ធំរៀបជារាងបេះដូងនោះទេ តែតារាស្រីរូបនេះ ថែមទាំងទទួលបានកាដូដ៏ប្រណីត ដែលជារថយន្តម៉ាក Bentley ដែលមានតម្លៃថ្លៃ ទៀតផង។ ហើយនេះក៏ជា សកម្មភាពដ៏ផ្អែមល្ហែមមួយនៅក្នុងក្រុមគ្រួសាររបស់ Yardthip ក្រោយពីរៀបការបានជិតមួយឆ្នាំមកនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]