យល់ដឹង៖ កាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានAFP បានរាយការណ៍ថា ពេជ្រខ្មៅដ៏ធំបំផុតរបស់ពិភពលោក ដែលមានឈ្មោះថា "The Enigma" មានទម្ងន់ជាង៥៥៥ការ៉ាត់ ត្រូវបានដេញថ្លៃនៅទីក្រុងឡុងដ៍កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ក្នុងតម្លៃជិត៤លានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ យោងតាមប្រសាសន៍របស់លោក Tobias Kormind នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រឿងអលង្ការអនឡាញដ៏ធំបំផុតរបស់អឺរ៉ុប Mayfair បាននិយាយថាទំហំ រូបរាង និងភស្តុតាងនៃត្បូងពេជ្រ Enigma ដែលធ្វើឱ្យវាប្លែក និងគួរឱ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា ពេជ្រខ្មៅប្រភេទនេះ ត្រូវបានកកើតឡើងដោយចំហាយគីមីធម្មជាតិ ឬការផ្ទុះដែលបណ្តាលមកពីការប៉ះទង្គិចគ្នារវាងអាចម៍ផ្កាយដែលមានពេជ្រ និងផែនដី។ភាពកម្រ និងភាពដ៏ស្រស់ស្អាតរបស់វា គឺរឹតតែបង្កើនតម្លៃ និងជួយឲ្យពេជ្រខ្មៅមួយនេះមានតម្លៃថ្លៃបំផុត៕

ប្រភព៖: Zing New

ចង់ឃើញថាតើពេជ្រមួយគ្រាប់នេះ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

ពេជ្រខ្មៅThe Enigma
ពេជ្រខ្មៅThe Enigma
ពេជ្រខ្មៅThe Enigma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]