តារាកម្សាន្ត៖ មិនជាប់ចំណងសាច់ឈាមជាម្តាយកូនបង្កើតនឹងគ្នា កូនខ្មែរម៉ាដុក ដែលមានឈ្មោះពីកំណើតហៅ រ័ត្ន វិបុល ត្រូវបានកំពូលតារាភាពយន្តហូលីវូដអ្នកស្រី Angelina Jolie សុំធ្វើជាកូនចិញ្ចឹមនៅខែមីនា ឆ្នាំ២០០២ ពេលដែល ម៉ាដុកនៅជាទារកវ័យ៧ខែផ្ញើជីវិតនៅមណ្ឌលកុមារកំព្រាក្នុងរាជធានីភ្នំពេញ។ ក្រោយទទួលម៉ាដុកពីប្រទេសកម្ពុជា អ្នកស្រី Angelina Jolie បានយកម៉ាដុកទៅកាន់សហរដ្ឋអាមេរិក ចិញ្ចឹមបីបាច់ដូចកូនក្នុងផ្ទៃបង្កើត ព្រមទាំងផ្តល់ឱកាសឲ្យម៉ាដុករៀនសូត្របានយ៉ាងខ្ពង់ខ្ពស់ និងទទួលនូវកេរ្តិ៍ឈ្មោះជុំវិញពិភពលោកថែមទៀតផង។
យ៉ាងណាមិញ មកទល់នឹងពេលបច្ចុប្បន្នអស់រយ:ពេលជិត២០ឆ្នាំហើយ ដែលAngelina Jolie បានទទួលម៉ាដុកធ្វើជាកូនចិញ្ចឹម ដោយជារឿយៗតារាហូលីវូដរូបនេះតែងតែបង្ហាញក្តីស្រលាញ់ទៅកាន់ម៉ាដុក ចាប់តាំងពីម៉ាដុកនៅក្មេង ដោយAngelina Jolie តែងតែអោប និងយកម៉ាដុកជាប់ខ្លួនជានិច្ច។ ជាក់ស្តែងបើយើងក្រលេកទៅមើលរូបថតកាលពីជាង២០ឆ្នាំមុន Angelina Jolie បានបង្ហាញក្តីស្រលាញ់យ៉ាងខ្លាំងទៅកាន់ម៉ាដុកលើសកូនចិញ្ចឹមដទៃទៀត ដោយគេតែងឃើញតារាស្រីរូបនេះពរនិងបីម៉ាដុកជាប់ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា នាពេលបច្ចុប្បន្ននេះ ម៉ាដុក មានវ័យ២១ឆ្នាំហើយ និងកំពុងតែបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង ក្រោមការឧបត្ថម្ភពីសំណាក់ម្តាយចិញ្ចឹមAngelina Jolie ៕
ចង់ឃើញថាតើ Angelina Jolie ស្រលាញ់ម៉ាដុកយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]