កូរ៉េខាងត្បូង៖ តារាស្រីវ័យក្មេង Yuna សមាជិកក្រុមក្មេងស្រី ITZY តែងតែទទួលបានប្រជាប្រិយភាព ក៏ដូចជាទាក់ការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងរូបភាព ដែលមានរាងកាយស្តង់ដា មើលទៅដូចតុក្កតារបស់នាង។

ជាក់ស្តែង កើតក្នុងឆ្នាំ ២០០៣ Yuna បានបង្ហាញខ្លួនដំបូងតាំងពីក្មេងអាយុ ១៥ ឆ្នាំ ហើយជាតារាមួយរូបដែលកំពុងតែធំឡើងនៅលើកញ្ចក់ទូរទស្សន៍ ដែលកាល​នាង​បង្ហាញ​ខ្លួន​លើក​ដំបូង នាង​មាន​រូប​រាង​គួរ​ឱ្យ​ស្រលាញ់ ហើយ​ឥឡូវ​ធំ​ឡើង​ បានប្រែក្លាយជា ​អាយដលដ៏​ស្រស់​ស្អាត ពេញក្រមុំម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នៅក្នុងការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយ សមាជិកកូនពៅក្រុម ITZY កំពុងទទួលបានការសរសើរ និងច្រណែនចំពោះរូបរាងដ៏ល្អឥតខ្ចោះរបស់នាង។ ក្នុង​រូបថត​ដែល​នាង​បាន​បង្ហោះ​នោះ នាង​បាន​បង្ហាញ​រូប​រាង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៃ​រាង​កាយ​របស់​នាង​ដែល​ហាក់​ដូច​ជា​ប្លែក​ភ្នែក។

តួយ៉ាង អ្នក​គាំទ្រ​និង​អ្នក​លេង​អ៉ីនធឺណែត ​មិន​អាច​ទប់​ចិត្ត​បាន​ទេ​ចំពោះ​ការ​កោត​ស្ងើច​ចំពោះ​តារា​រូប​នេះ។ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េបានបញ្ចេញមតិ ជាមួយនឹងរូបរាង ដែលផ្តិតចេញពីទីកន្លែងមិនសូវមានពន្លឺគ្រប់គ្រាន់ ដែលបានធ្វើឲ្យ តារាស្រីរូបនេះ បញ្ចេញ រូបរាង ចង្កេះតូច ស៊ីនឹងត្រគាកសាយ សមនឹងរាងដ៏ខ្ពស់ទៀតផងនោះ កាន់តែទាក់ទាញ មិនសរសើរមិនបាន៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព ដែលចេញស្រមោល ឃើញរាងឡើងឡូយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]