ហាណូយ៖ ប្រទេសវៀតណាមបានធ្វើការ ព្រមានកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែកុម្ភៈ) ថាប្រព័ន្ធថែទាំសុខភាពរបស់ខ្លួនកំពុងតែទទួលបន្ទុកលើសចំនួន បន្ទាប់ពីបានឃើញការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩ ប្រចាំថ្ងៃ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីពេញមួយសប្តាហ៍របស់ខ្លួន។

តាមប្រភពដដែល បានរាយការណ៍មកថា ករណីថ្មីជិត ២៤,០០០ កាលពីថ្ងៃពុធបានកើនឡើង បើធៀបនឹងករណីថ្មីកាលពីសប្តាហ៍មុនមានតែ ១៥,០០០ ករណីប៉ុណ្ណោះ ដែលការកើនឡើហនេះ បណ្តាលមកពី មនុស្សរាប់លាននាក់បានធ្វើដំណើរទៅស្រុកកំណើត របស់ពួកគេ ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនៃការធ្វើដំណើរនឹងនាំឱ្យមានហានិភ័យនៃការឆ្លងកាន់តែច្រើនក្នុងចង្កោម សហគមន៍ រួមទាំងហានិភ័យនៃការរីករាលដាលនៃប្រភេទថ្មី​នៃ Omicron ផងដែរ។

ជារួមមក គេបានព្រមាន ដែលប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះ ប្រសិន​បើ​មិន​បាន​គ្រប់​គ្រង​បាន​ល្អនោះ​ទេ ចំនួន​ករណី​ធ្ងន់ធ្ងរ​នឹង​កើន​ឡើង ហើយប្រព័ន្ធ​សុខាភិបាលនឹងទទួលបន្ទុកកាន់តែខ្លាំង ក្នុងផ្ទុកមនុស្សលើសកម្រិត និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាន់តែខ្លាំងឡើងជាក់ជាមិនខាន៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]