រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខនៃអ្នកឆ្លងជំងឺកូវីដបម្លែងថ្មី អូមីក្រុង កំពុងតែ ហក់ឡើងបន្តិចម្តងៗ ដែលធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញនូវ សេចក្ដីណែនាំ ស្ដីពីការក្រើនរំលឹកក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជាក់ស្តែង ក្នុងសេចក្តីណែនាំនោះ ត្រូវបានបែងចែកជា៤ចំណុចធំៗ ក្នុងនោះ ចំណុចលេខ២ បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងមានការប្រមូលផ្តុំមនុស្សច្រើន ដូចជា មង្គលការ និងពិធីជួបជុំនានា ត្រូវណែនាំឲ្យរៀបចំកន្លែងអង្គុយ មិនឲ្យលើសពី៧នាក់ក្នុងមួយតុឡើង ដើម្បីរក្សាគម្លាតសុវត្ថិភាព ហើយត្រូវប្រកាន់ភ្ជាប់នូវ វិធានការសុខាភិបាល ជាដាច់ខាត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]